ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ចាត់ទុកព្រះសីហនុ ជាខេត្តគោលដៅទេសចរណ៍ អភិវឌ្ឍន៍ នឹងអាចជាខេត្តទំនើបជាងគេ

ភ្នំពេញ៖ ដោយសង្កេតឃើញខេត្តព្រះសីហនុ មានមានសក្ដានុពលស្ទេីរគ្រប់វិស័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់គោលដៅ ជាខេត្តទេសចរណ៍ អភិវឌ្ឍន៍ នឹងអាចជាខេត្តទំនើបជាងគេ ក្រោយការស្ថាបនា ផ្លូវបេតុងនៅពេលខាងមុខ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម នៅខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩  នាយឧត្តមសេនីយ៍នេត សាវឿន អគ្គ ស្នង ការ នគរបាល ជាតិ បានមានប្រសាសន៍ឲ្យដឹងថា “ខេត្តព្រះសីហនុ មានអំណោយផលល្អ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់គោលដៅ ជាខេត្តទេសចរណ៍ អភិវឌ្ឍន៍ នឹងអាចជាខេត្តទំនើបជាងគេ ក្នុងការស្ថាបនា ផ្លូវបេតុងនៅពេលខាងមុខ” ។

ដើម្បីសម្រេចបានគោលដៅនេះនាយឧត្តមសេនីយ៍នេត សាវឿន អគ្គ ស្នង ការ នគរបាល ជាតិបានលេីកឡេីងថាត្រូវ:១. មានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល
២. មានឧបនាយករដ្ឋមន្ត្រី ចំនួន៣រូប មានដូចជា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងដែនដី និងក្រសួងហិរញ្ញវត្ថុ
៣. ការយកចិត្តទុកដាក់ ពីក្រុមការងារថ្នាក់ជាតិ
៤. ការយកចិត្តទុកដាក់ ពីក្រសួងមហាផ្ទៃ
៥. គណៈបញ្ជាការ ឯកភាពខេត្ត
៦. មហាសាមគ្គី ធ្វើឱ្យខេត្តមានការរីកចម្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ ។ ហើយក្រសួងមហាផ្ទៃ បានបន្ថែមក្របខណ្ឌ មន្ត្រីនគរបាលចំនួន ២០០នាក់ បន្ថែមទៀត តាមតម្រូវការ ជាក់ស្តែង និងបណ្តុះបណ្តាល មន្ត្រីនគរបាលចំនួន៤០០នាក់ ឱ្យមានជំនាញ ដើម្បីជួយពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបន្តផ្សព្វផ្សាយ បើកវេទិកាសាធារណៈ ដល់គោលដៅ និងធ្វើការវិភាគ វាយតម្លៃសភាពការណ៍ និងធ្វើផែនការណ៍ ផែនទីទីតាំងភូមិសាស្ត្រ ប្រើប្រាស់កម្លាំងរដ្ឋ បាល កម្លាំងជំនាញល្បាតឈរជើង ពួនស្ទាក់បង្ការ ទប់ស្កាត់បទល្មើសបានទាន់ពេលវេលា ។

ចំណេកលោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានវិនិយោគិន ពាណិជ្ជករ អាជីវករ ប្រកបរបររកស៊ីកាន់ តែច្រើន បង្កើននូវទំនុកចិត្តពីភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្ត នៅខេត្តកាន់តែសប្បាយរីករាយ និងមានសុវត្ថិភាពនៅលើទឹកដីខេត្តព្រះសីហនុ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការបណ្ដាក់ទុន យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិន ពិសេសវិនិយោគចិន ជាហេតុធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើន យ៉ាងឆាប់រហ័ស ផ្អែកលើគ្រប់វិស័យ បានជម្រុញ ឱ្យមានកំណើនប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តផ្សងៗមកធ្វើការងារ និងប្រកបរបរទៅតាមជំនាញ និងសមត្ថភាពដែលខ្លនមាន ។

លោកអភិបាលបន្តថា បច្ចុប្បន្នអ្នកវិនិយោគ ចិន ស្ថិតលំដាប់លេខ១ ដែលមកបណ្ដាក់ទុន និងវិនិយោគភាគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ។ គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនៅវិធានការមួយចំនួន ដល់កងកម្លាំងឯកភាព ក្នុងនោះដោយធ្វើរដ្ឋបាល ចំហរតាមផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ កន្លែងស្នាក់នៅ អចិន្ត្រៃយ៍របស់ជនបរទេស ។ ពង្រឹងសកម្មភាព ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជនអន្តោប្រវេសន៍ គ្រឿងញៀន ពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមួយសប្តាហ៍ ២ដង ។ សហការល្បាត ជាប្រចាំរៀងរាល់រាត្រី ក្នុងក្រុងព្រះសីហនុ ពិសេសគោលដៅស្មុគស្មាញទាំង ២០ ។ ចាត់វិធានការ ដល់ជនបរទេស ដែលចងការប្រាក់ខុសច្បាប់ បង្កឲ្យមានបទល្មើស ករណីឃាត់ខ្លួនស្នើសុំ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសុំបណ្ដេញ ចេញពីប្រទេស ។ ឃាត់ទុករថយន្ត ដែលគ្មានស្លាកលេខ ឆែករកបទល្មើស ក្នុងករណីគ្មានបទល្មើស ត្រូវឃាត់រថយន្តទុក នៅមន្ទីរសាធារណៈការ ធ្វើការផាកពិន័យ តម្រូវឲ្យធ្វើស្លាកលេខ ទើបអនុញ្ញាតត្រឡប់ទៅវិញ ។ ដោះស្រាយតម្រូវការចាំបាច់ នៅតាមមូលដ្ឋានពិសេសឆ្លើយ តបបានទាន់សភាពការណ៍ ដូចជាករណីអន្តរាគមន៍ ជួយប្រជាពលរដ្ឋ រងគ្រោះ ដោយជំនន់ទឹកភ្លៀងជាដើម ៕

ដោយ  បាន   ធារ៉ូ

Facebook Comments

To Top