សេដ្ឋកិច្ច & អចលនទ្រព្យ

កត្តាសន្តិភាព និងកំណើនសេដ្ឋកិច្ច ជំរុញឲ្យវិស័យ អចលនទ្រព្យ មានការរីកចម្រើន

ភ្នំពេញ៖ លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន Five B grand park land បានលើកឡើងថា បច្ចុប្បន្ននេះ ដោយាសារតែវិស័យ អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើន ទើបជំរុញឲ្យក្រុមហ៊ុន លោកហ៊ានបោះទុន វិនិយោគនៅច្រកទ្វារព្រំដែន អន្តរជាតិត្រពាំផ្លុង ហើយនេះ ជាគម្រោងទីមួយ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានផ្ទៃដីប្រមាណ ៥ហិកតា ដោយរៀបចំដីមាន ហេដ្ឋារចនាសម្ព័ន្ធស្រាប់ សម្រាប់លក់ជូនប្រជាពលរដ្ឋ សង់លំនៅឋាន។

ថ្លែងក្នុងពិធីសម្ភោធគម្រោងថ្មីរបស់ខ្លួន កាលពីថ្ងៃទី៩ ខែកញ្ញា លោក ភិន សុផល ថា ការអភិវឌ្ឍនៅតំបន់ត្រពាំងផ្លុងនេះ ដោយសារតែជាតំបន់ ដែលមានសក្តានុពលឲ ហើយគម្រោងបន្ទាប់ទៀត ក្រុមហ៊ុននឹងសង់ផ្ទះ សម្រាប់លក់ជូនប្រជាពលរដ្ឋកម្ពុជា ដែលមានតម្រូវការឡលំនៅឋាន ហើយអ្វីដែលពិសេសនោះ ទឹកដីខេត្តនេះ មានអ្នកវិនិយោគិនជាជនចិន យ៉ាងច្រើនកំពុងតែរកស៊ី នៅតំបន់នេះផងដែរ។

លោកបន្តថា អ្នកវិនិយោគខាងលើបានចាត់ទុកថា កត្តាសន្តិភាពគឺជាមូលដ្ឋានគ្រឹះមួយ ដ៏សំខាន់ ដែលបានផ្តល់ឱកាសកាន់តែច្រើន ដល់អ្នកវិនិយោគក្នុងស្រុក ហើយដូច្នោះ ក្នុងនាមជាអ្នកវិនិយោគលោកជំរុញឲ្យអ្នករកស៊ីនៅកម្ពុជាសម្លឹងមើល ពីឱកាសទាំងអស់នេះ ដើម្បីរួមចំណែកនៅ ប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះភូមិត្រពាំងផ្លុងទី១ ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនចំនួន ៤ ហើយកំពុងតែអភិវឌ្ឍដីឡូតិ៍ និងអភិវឌ្ឍលំនៅឋាន នៅតំបន់នេះ ហើយដើមឡើយតំបន់នេះមិនសូវ មានការអភិវឌ្ឍនោះទេ ទើបរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់ផ្តើមមានក្រុមហ៊ុនផ្នែកអចលនទ្រព្យ មានការចាប់អារម្មណ៍ខ្លាំងដូចជា ក្រុមហ៊ុន Five B grand park land ជាដើមដែលជាក្រុមហ៊ុន មួយបង្កើតឡើងដោយកូនខ្មែរពិតៗ។

អគ្គនាយកក្រុមហ៊ុន Five B grand park land រូបនេះបានបន្ថែមទៀតថា អ្នកវិនិយោគផ្នែកអចលនទ្រព្យ បានសម្តែងនូវសុទិដ្ឋិនិយមថា នៅពេលខាងមុខដ៏ឆាប់ ភូមិសាស្រ្តនៅតំបន់ ច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុង នឹងមានការអភិវឌ្ឍលឿន ដូច ខេត្តព្រះសីហនុ និងក្រុងបាវិត ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុន ចិន ជាច្រើនកំពុងតែអភិវឌ្ឍន៍ តំបន់នេះផងដែរ៕

Facebook Comments

To Top