តារា

BLACKPINK បំបែកកំណត់ត្រា YouTube ក្លាយជាក្រុមចម្រៀង មានអ្នក Subcribe ច្រើនបំផុតក្នុងលោក

កូរ៉េ៖ ក្រុមចម្រៀងដ៏ល្បីល្បាញ BLACKPINK បានបំបែកកំណត់ត្រាYouTube ម្តងទៀតហើយដោយ ក្លាយជាក្រុមចម្រៀង មានអ្នក Subcribe ច្រើនជាងគេលើលោក ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ៩ ខែកញ្ញានេះថា ក្រុមចម្រៀង BLACKPINK បានទទួលជោគជ័យមួយទៀតហើយ ដោយក្លាយក្រុមចម្រៀង មានចំនួនអ្នក Subcribe ច្រើនបំផុតក្នុង YouTube តាមរយៈ Channel ផ្ទាល់របស់ពួកគេ គឺក្រុមនេះបានដណ្តើមតំណែង របស់ក្រុមចម្រៀងអង់គ្លេស One Direction ដែលធ្លាប់ជាក្រុមចម្រៀង មានអ្នកSubcribe ច្រើនជាងគេក្នុងលោក ។ គិតមកដល់ថ្ងៃនេះ BLACKPINK មានអ្នក Subcribe ដល់ទៅ ២៩៨៥៥៥៥៥ លាននាក់ក្នុង YouTube ដែលជាចំនួនច្រើនបំផុត ក្នុងចំណោមក្រុមចម្រៀងលើពិភពលោក ហើយក្រុមនេះឈរលេខរាងទី ៩ ក្នុងចំណោ់មតារាល្បី ដែលធ្វើជំនួញក្នុងវិស័យនេះ ។

BLACKPINK ផ្តើមប្រឡូក ក្នុងវិស័យចម្រៀងកូរ៉េបាន៣ ឆ្នាំតែពួកគេទទួលជោគជ័យលឿន មិនគួរអោយជឿ ហើយសព្វនេះពួកក្លាយIdol របស់មហាជន ពិសេសយុវវ័យស្ទើរពាសពេញពិភពលោក ៕ ដោយ៖ ទូច សុខលីដា

Facebook Comments

To Top