អត្ថបទពាណិជ្ជកម្ម

ហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND នឹងធ្វើការលក់បញ្ចុះតម្លៃពិសេស ក្នុងឱកាសគំរប់ខួប៤ឆ្នាំរបស់ខ្លួន

ភ្នំពេញ៖ ក្រោយពីដំណើរការអាជីវកម្ម អស់រយៈកាលជាយូរ ជាមួយការផ្តលនូវទំនុកចិត្តខ្ពស់ និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់អតិថិជនរបស់ខ្លួន ហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND នឹងមានកម្មវិធីពិសេស ដែលមិនធ្លាប់មានកន្លងមក ជាការលក់បញ្ចុះតម្លៃពិសេស រហូតដល់ ២០% ក្នុងឱកាសអបអរខួប៤ឆ្នាំខាងមុខនេះ ។

តាមការបញ្ជាក់ ពីលោក អៀង ដាវីត ជាអ្នកប្រឹក្សាគ្រឿងអលង្ការ ក្នុងហាងលក់អលង្កា-ពេជ្រ G-DIAMOND បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងកាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នឹងធ្វើការប្រារព្ធអបអរគំរប់ខួប៤ឆ្នាំរបស់ខ្លួន ព្រមទាំងមានការដាក់តាំង បង្ហាញឈុតគ្រឿងអលង្កា-ពេជ្រ ជាច្រើមម៉ូដ នឹងមានការដាក់លក់ បញ្ចុះតម្លៃពិសេស ដែលមិនធ្លាប់មាន ពីមុនមក រហូតដល់ទៅ២០% ។

លោកន្តថា “នៅក្នុងពិធីប្រារព្ធគំរប់ខួប៤ឆ្នាំ របស់G-DIAMONDនោះ ក៏មានការអញ្ជើញភ្ញៀវចូលរួមចូលទស្សនា នូវការដាក់តាំងបង្ហាញ ប្រភេទគ្រឿងអលង្កា-ពេជ្រ ជាច្រើមម៉ូដផងដែរ” ។ ជាងនេះទៅទៀត ហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND ក៏បានរៀបចំការប្រគល់រង្វាន់ ជូនអ្នកឈ្នះក្នុងការលេងហ្គេម ក្នុង Page Facebook G-Diamond ផងដែរ”។

ជាមួយគ្នានោះ លោកក៏បានពន្យលដែរថា GIA គឺជាវិញ្ញាបនបត្រអន្តរជាតិមួយ ដែលបញ្ជាក់ប្រាប់ អំពីអត្តសញ្ញាណត្បូងពេជ្រ។ ហើយចំពោះGIA មានអត្ថប្រយោជន៍ដូចជា ការបញ្ជាក់ភាពច្បាស់លាស់ អំពីផលិតផល ត្បូងពេជ្រ ដូចជាការបញ្ជាក់ ពីពណ៌ត្បូងពេជ្រ និងការបញ្ជាក់ អំពីការកាត់នៃត្បូងពេជ្រ ហើយនិងវត្ថុរួមបញ្ចូល នៅក្នុងនោះផងដែរ។

សូមជម្រាបថា ហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND មានពីសាខា ក្នុងនោះសាខាទី១ ទីក្រុងកោះពេជ្រ និងសាខាទី២ ស្ថិតនៅលើផ្លូវមុនីវង្សជាប់ សណ្ឋាគារ G Mekong Hotel រាជធានីភ្នំពេញ។ ហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND បាននាំចូលផលិតផល គ្រឿងអលង្ការ-ពេជ្រ ពីក្រុមហ៊ុនល្បីៗ ដូចជាមកពី ហុងកុងនិងអ៊ីតាលី ហើយក្នុងនោះ អលង្កា-ពេជ្រ G-DIAMOND ក៏មានការនាំចូលប្រេនផ្ដាច់មុខ មកពីហុងកុងផងដែរ៕ ដោយ៖ ដារាត់

Facebook Comments

To Top