នយោបាយ

កងទ័ពអាមេរិក មានបំណងបន្ត កិច្ចសហប្រតិបត្តិការល្អ ជាមួយកងទ័ពកម្ពុជា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ រូប៊ឺត ប្រោន (Robert B. Brown) មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វីក បានឲ្យដឹងថា កងទ័ពអាមេរិក នៅតែមានបំណង បន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយកងទ័ពកម្ពុជា ឲ្យបានល្អបន្ថែមទៀត។

ក្នុងជំនួបពិភាក្សា រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយឧត្តមសេនីយ៍ រូប៊ឺត ប្រោន នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ មេបញ្ជាការកងទ័ពជើងគោកអាមេរិក បញ្ជាក់ថា កងទ័ពអាមេរិក មានបំណង បន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងកងទ័ពកម្ពុជា។ នាយឧត្តមសេនីយ៍ សង្ឃឹមថា ទៅថ្ងៃអនាគត កងទ័ពនៃប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ស្វាគមន៍ចំពោះបំណង ដែលចង់បង្កើនកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ៕

Facebook Comments

To Top