អន្តរជាតិ

ចិនប្តេជ្ញាគាំទ្រ​ ប៉ាគីស្ថានស្របពេលភាពតានតឹង នៅតែកើនខ្ពស់ជាមួយឥណ្ឌា

បរទេស៖ ប្រទេសចិននិងប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការប្តេជ្ញាគាំទ្រចំពោះគ្នាទៅវិញទៅមក ស្របពេលដែលភាពតានតឹង រវាងប្រទេសប៉ាគីស្ថាននិងប្រទេសឥណ្ឌា នៅតែកើនឡើងខ្លាំង ជុំវិញបញ្ហាតំបន់កាស្មៀរ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ការប្រកាសគាំទ្រគ្នាទៅវិញទៅមកនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតី នៃប្រទេសប៉ាគីស្ថាន លោក Arif Alvi បានជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅក្នុងទីក្រុងឥស្លាម៉ាបាដ។

លោក Arif Alvi បានពិពណ៌នាប្រទេសចិនថា ជាមិត្តដែកថែបរបស់ប៉ាគីស្ថាន និងបាននិយាយថា លោកអបអរសាទរចំពោះការគាំទ្ររបស់ចិន និងប្តេជ្ញាធ្វើសហប្រតិបត្តិការ ជាមួយកម្មវិធីផ្លូវរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ហើយលោកបានបន្ថែមទៀតថា លោកឲ្យតម្លៃការគាំទ្រចិនជាអន្តរជាតិ និងប្តេជ្ញាពង្រឹងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រ ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top