អត្ថបទពាណិជ្ជកម្ម

សូមរីករាយនឹង បទពិសោធន៍ វឌ្ឍនភាព ដ៏មហស្ចារ្យ នៃពិភពល្អ ឥតខ្ចោះពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុត ក្នុងលោក!!

ភ្នំពេញ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩៖ សម្រាប់អតិថិជនដែលធ្លាប់ ទទួលបានបទពិសោធន៍ ដ៏អស្ចារ្យសឹងតែមិនអាចបរិយាយ បានពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតនោះ មិនបាច់ឆ្លើយនោះទេ! តែបើត្រូវឆ្លើយ ក៏មិនដឹងរកពាក្យអ្វីមកប្រាប់ពី អារម្មណ៍ពិតឱ្យអស់ដែរ!

នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រ ហើយដែលបច្ចេកវិទ្យាអេឡិចត្រូនិក សាមសុង វិវត្តន៍មករកភាពដ៏អស្ចារ្យ នៃគុណតម្លៃក្នុងការកម្សាន្ត ជាមួយនឹងរូបភាព ធម្មជាតិច្បាស់ត្រជាក់ភ្នែកកម្រិត 8K និងសំឡេងដ៏រន្តំ ជក់ចិត្តបំផុត យ៉ាងដូច្នោះដែរ!

កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយ ដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ ផ្អើល និងមិនសរសើរមិនបាននោះបាន ផ្តល់ជូននូវ គុណភាពជីវិតព្រម ទាំងអនុស្សាវរីយ៍ដែលមិនអាច បំភ្លេចបានជាមួយនឹងកម្រិត គុណភាពរូបភាពមហាសែនច្បាស់ រហូតដល់ 33 លាន ភិចសែល! សាកស្រមៃ រូបទេសភាពបាទសមុទ្រ និងទេសភាពធម្មជាតិមើល? អូ៎ហូ៎……! ព្រះអើយ…ច្បាស់ខ្លាំងណាស់! ច្បាស់រហូតលោកអ្នកមិនជឿនឹងភ្នែកខ្លួន ឯងរហូតដល់ទៅមើលកាន់តែជិត ក៏នៅតែច្បាស់ដដែល!

ជាធម្មតាអតិថិជនទាំងអស់ ប្រាកដជាដឹងហើយថាបើកាលណារូបភាពតូចមួយ ហើយយកទៅពង្រីក ឬបង្ហាញក្នុងអេក្រង់ទំហំធំតើវានឹង មានអ្វីកើតឡើង? ពិតណាស់គុណភាពរូបវានឹង បែក…ខូចទម្រង់…និងមើលមិនច្បាស់ឡើយ! ប៉ុន្តែជាមួយនឹងកំពូល ទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតនេះ លោកអ្នកពិតជា អាចរីករាយបានគ្រប់ពេល និងគ្រប់រូបភាព! ឥឡូវនេះចង់ដឹងណាស់ថា តើ SAMSUNG QLED 8K មានលក្ខណៈអស្ចារ្យខុសពី ផលិតផល ទូរទស្សន៍ធម្មតា យ៉ាងណាទៅ? ដូច្នេះខ្ញុំនឹងលើកយកមកបង្ហាញ តែចំណុចពិសេសៗនៅខាងក្រោមនេះ៖

* Direct Full Array Elite:

នេះគឺជាបច្ចេកវិទ្យាដែលមានតែមួយគ្មានពីររបស់ SAMSUNG QLED 8K ដែលធ្វើឱ្យរូបភាពកាន់តែដិតច្បាស់ កាន់តែភ្លឺដូចធម្មជាតិពិតៗ!!
* 100% Color Volume:
ជាបច្ចេកវិទ្យាដែលធ្វើឱ្យពណ៌រូបភាពកាន់តែច្បាស់ និងមានកម្រិតពណ៌ត្រឹមត្រូវបំផុតដោយពុំធ្វើឱ្យបាត់គុណភាព និងពន្លឺឡើយ!
* AI Sound:
គឺជាបច្ចេកវិទ្យាដែលអាចធ្វើការវិភាគ និងបង្កើនគុណភាពសំឡេងឱ្យកាន់តែច្បាស់ល្អ និងដូចក្នុងស្ថានភាពជាក់ស្តែងបំផុតដូចជា៖ ការសន្ទនា (Dialogue), កម្មវិធីកីឡា (Sports), តន្ត្រី (Music), និងខ្សែភាពយន្ត (Action Movie) ជាដើម…!! និយាយទៅទាំងរូបភាព និងសំឡេងគឺរន្តំត្រសងគ្នាល្អខ្លាំងណាស់!!

* 8K AI Quantum Processor Upscaling

គឺជាបច្ចេកវិទ្យា(AI) ជំនាន់ចុងក្រោយដែលជួយ បំលែងកម្រិតគុណភាពរូបភាពពី 4K ឬ រូបភាពណាដែលមាន Resolution ទាប ឱ្យកាន់តែច្បាស់ រហូតដល់កម្រិត 8K! ត្រង់ចំណុចនេះគឺ ប្រព័ន្ធប្រតិបត្តិការ មិនមែនទាញ ឬពង្រីកពង្រួម រូបភាព នោះទេប៉ុន្តែផ្ទុយទៅវិញ Quantum Processor 8K ធ្វើការវិភាគភ្លាមៗ យ៉ាងលឿនបំផុតពី ប្រភពនៃរូបភាព ដោយបង្កើត និងបង្កើនព័ត៌មាន ពីកម្រិត ភិចសែលនីមួយៗ។ ដូច្នេះវាអាចធ្វើឱ្យរូបភាព ដែលបង្ហាញចេញមកមានគុណភាព ច្បាស់ខ្លាំង បំផុតរហូតដល់កម្រិត 8K!!

* Ambient Mode (Magic Screen)

លោកអ្នកសឹងតែមិនបាច់ Decor ឬ ទិញផ្ទាំងគំនូរថ្លៃៗនោះទេ! ទូរទស្សន៏ Samsung QLED 8K មិនត្រឹមតែសម្រាប់តែ មើល និងការកម្សាន្ត ប៉ុណ្ណោះទេ! ពេលដែល យើងមិនមើល វាក៏បំលែងខ្លួន (សម្របតាមពណ៌ឬផ្ទៃជញ្ជាំង) ដើម្បីធ្វើជាផ្ទាំងគំនូរដ៏ស្រស់ស្អាត បំផុតដើម្បីតាំងលំ អរគេហដ្ឋាន របស់លោកអ្នកផងដែរ!!
ហើយលោកអ្នកក៏អាច ធ្វើការជ្រើសរើស នៃការបង្ហាញរូបភាព លើជញ្ជាំងនោះទៅបែបឌីជីផល ,ម៉ោង និងរូបភាពផ្សេងៗទៀត ជាច្រើនតាមការស្រឡាញ់ចូលចិត្ត ផងដែរ!។

* Smart Things (Air Play Connection)

អ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ពីទូរស័ព្ទទៅកាន់ទូរទស្សន៏បានយ៉ាងងាយផងដែរ។ ជាពិសេស Quantum Processor 8K ក៏អាចប្រមូល និងគ្រប់គ្រងព័ត៌មាន ពីឧបករណ៍អេឡិចត្រូនិចដែលភ្ជាប់ផងដែរ! ដូច្នេះវានឹងឱ្យលោកអ្នកអាចប្រើប្រាស់ទូរទស្សន៍ ដ៏វៃឆ្លាតនេះជា Control Center ដើម្បីគ្រប់គ្រងមុខងារសន្តិសុខផ្សេងៗ ក្នុងគេហដ្ឋានរបស់លោកអ្នកទៀតផង! ឡូយអត់? ឡូយកប់ខ្លាំងណាស់!! រកទិញនៅឯណាបាន?

អតិថិជនទាំងអស់អាចរក ជាវទូរទស្សន៍ Samsung QLED 8K ដ៏ល្អឥតខ្ចោះនេះ បាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ។ សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរ ដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !!

Facebook Comments

To Top