អត្ថបទពាណិជ្ជកម្ម

អតិថិជនឆ្នោតមហាសំណាង កោសតែ១សន្លឹក ឈ្នះរង្វាន់ធំ​លុយសុទ្ធ ៤០លានរៀល

ភ្នំពេញ៖ រង្វាន់ធំឆ្នោតកោសឈ្មោះថា “ឃ្មុំមាស” ចំនួន៤០លានរៀល ជាលុយសុទ្ធ​ ពីឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន! បានទៅលើអតិថិជនមានឈ្មោះ លោក ទូច លាភី រស់នៅផ្ទះ37 ផ្លូវ222 ភូមិសែនសុខទី4 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

ពិតជាគួរអោយរំភើប និងត្រេកអរជំនួសអតិថិជន​ មានសំណាងលោកពូ ទូច លាភី អាយុ51ឆ្នាំ បានចំណាយថវិកាត្រឹមតែ 4ពាន់រៀលប៉ុណ្ណោះ ក៏បានឈ្នះរង្វាន់ធំរហូតដល់40លានរៀល ពីឆ្នោតកោសផ្សងសំណាងឈ្មោះ”ឃ្មុំមាស”។ រង្វាន់ធំឆ្នោតមហាសំណាង ទឹកប្រាក់40លានរៀលនេះ មិនមែនឈ្នះជាលើកទីមួយនោះទេ កន្លងមកឆ្នោតមហាសំណាង បានប្រគល់ធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់បណ្តាលអតិថិជនទូទាំង 25រាជធានីខេត្តក្រុង ដែលតែងតែនិយមគាំទ្រ កំសាន្តផ្សងសំណាងឆ្នោតមហាសំណាង ។

នៅក្នុងពិធី ប្រគល់រង្វាន់ធំ លុយសុទ្ធ40លានរៀល លោក អៀង ធាង តំណាងដេប៉ូក្រុងភ្នំពេញ បានសម្តែងនូវអារម្មណ៍ត្រេកអរ ចូលរួមអបអរសាទរអតិថិជន ព្រមទាំងមានប្រសាសន៍ថា «ការប្រគល់រង្វាន់នេះ គឺជាការប្រគល់រង្វាន់ ជូនដល់អតិថិជន មានសំណាងពិតប្រាកដ ជាលុយសុទ្ធ40លានរៀល ដោយគ្មានការក្លែងបន្លំ នៅក្នុងរូបភាពណាមួយនោះទេ។ លើសពីនេះអតិថិជនពិត ជាមានឱកាសឈ្នះរង្វាន់ធំ រហូតដល់ 88លានរៀល ពីឆ្នោតមហាសំណាង ដោយគ្រាន់តែធ្វើការផ្សងសំណាងចំណាយទឹកប្រាក់បន្តិចបន្តួច100រៀលសល់ពីការអាប់ប្រាក់ ដែលមិនមានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ»។ លោកបានបន្ថែមទៀតថា « ក្រុមហ៊ុនឆ្នោតមហាសំណាងតែងតែបង្កើតភាពសប្បាយរីករាយជូនប្រជាជនកម្ពុជា ដែលនិយមកំសាន្ត ផ្សងសំណាងឆ្នោតស្របច្បាប់ ក៏ដូចជាកាត់បន្ថយ នូវល្បែងហាមឃាត់ផ្សេងៗផងដែរ»។

ខណៈដែរ លោក សំ ថុនា តំណាងផ្នែកលក់ឆ្នោត មហាសំណាង បានមានបានថ្លែងថា «ការប្រគល់រង្វាន់ធំនេះ មិនមែនជាលើកទី1នោះទេ។ ពិធីជួបជុំនៅថ្ងៃនេះ បានជំរះនៅមន្ទិលទាំងឡាយ ដែលបញ្ចាក់កាន់តែច្បាស់ អំពីឆ្នោតមហាសំណាង ដែលតែងតែប្រកាន់ជំហរតម្លាភាព ក្នុងការប្រគល់ប្រាក់រង្វាន់ពិតៗ ជូនទៅអតិថិជនអ្នកឈ្នះ។ ថ្ងៃនេះក៏បានបង្ហាញយ៉ាងច្បាស់ អំពីរង្វាន់ធំពិតប្រាកដមែន ពីឆ្នោតមហាសំណាង។ ការឈ្នះរង្វាន់40លានរៀល ដែលមិនទាន់ជារង្វាន់ធំបំផុត នៅឡើយនោះទេ រង្វាន់ធំបំផុតអតិថិជន អាចឈ្នះរង្វាន់ដល់ 15ម៉ឺនដុល្លាទៅ 30ម៉ឺនដុល្លា ឬអាចលើសពីចំនួននេះទៀត។ ហើយចំនួនធំនេះអាចទិញផ្ទះល្វែងពីបីល្វែង នៅសល់ខ្លះទុកជាដើមទុន រកស៊ីបានយ៉ាងល្អប្រសើរ។» លោក ទូច លាភី អតិថិជនមានសំណាង ឈ្នះរង្វាន់ធំ40លានរៀល ពីឆ្នោតមហាសំណាង បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល ត្រេកអរជាខ្លាំង ដោយបានឈ្នះរង្វាន់ធំ ពីឆ្នោតមហាសំណាង ព្រមទាំងបានលើកឡើងថា«ពិតជារឿងដែលមិននឹកស្មានដល់ សូម្បីតែយល់សប្តិ ថាខ្ញុំពិតជាមានសំណាង បានទទួលប្រាក់រង្វាន់ធំ ពីក្រុមហ៊ុនឆ្នោតមហាសំណាង ជាមួយថវិកា៤០លានរៀល ស្មើនឹង1ម៉ឺនដុល្លារ អាមេរិក។ ទឹកប្រាក់នេះខ្ញុំទុកជាដើមទុន ពង្រីកមុខរបរបន្ថែម ផ្គត់ផ្គង់ជីវភាពគ្រួសារ អោយកាន់តែប្រសើរឡើង នឹងមួយចំណែកទៀត ទុកសំរាប់ធ្វើបុណ្យ ក្នុងពិធីបុណ្យភ្ចុំបិណ្ឌ ដែលនឹងខិតជិតមកដល់ ក្នុងពេលខាងមុខនេះ»

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុនឆ្នោតមហាសំណាង គឺជាប្រតិបត្តិករឆ្នោតកំសាន្ត ផ្សងសំណាងស្របច្បាប់ ដែលទទួលបានអាជ្ញារបណ្ណពីរាជរដ្ធាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រតិបត្តិការ លក់ឆ្នោតឡូតូ5ខ្ទង់ ជាមួយរង្វាន់លួងចិត្ត2ខ្ទង់ និង3ខ្ទង់ និងឆ្នោតកោសភ្លាម ឈ្នះភ្លាម។ ប្រភេទឆ្នោតកោសភ្លាមឈ្នះភ្លាម មានរង្វាន់យ៉ាងធំសន្លឹក សន្ធាប់ប្រាក់រង្វាន់រហូតដល់ 88លានរៀល។ លើសពីនេះក៏មានប្រភេទឆ្នោត ដែលកំពុងពេញនិយមគាំទ្រ យ៉ាងខ្លាំងនៅលើទីផ្សារ មានដូចជា ឆ្នោតកោសយាយសំក្តីស្រម៉ៃ ឆ្នោតកោសយាយសំយាយសយ ឆ្នោតកោសសប្បាយកោស ឆ្នោតកោសឃ្មុំមាស ឆ្នោតកោសបាល់ទាត់ពិភពលោក និងប្រភេទឆ្នោតកោសដទៃផ្សេងៗទៀត។ ឆ្នោតមហាសំណាង មានកេរិ៍្តឈ្មោះល្បីល្បាញ ទទួលបានការគាំយ៉ាងខ្លាំង ជាមួយការកំសាន្តសប្បាយ ផ្សងសំណាងពីសំណាក់មហាជន ក្នុងប្រទេសកម្ពុជា។

ឆ្នោតមហាសំណាង មិនត្រឹមតែផ្តល់ជូន នូវភាពរីករាយមួយមុខ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ក្នុងសកម្មភាពសង្គម ចាប់តាំងពីចាប់ដំណើរការ អាជីវកម្មមកដល់ពេលនេះ ដែលមានសកម្មភាពជាច្រើនដូចជា កម្មវិធីមូលនិធីមហាសំណាង និងកម្មវិធីផ្សេងៗទៀត។ បច្ចុប្បន្នក្រុមហ៊ុនឆ្នោតមហាសំណាង បាននឹងកំពុងចូលរួម សកម្មភាពសប្បុរសធម៍សង្គម ដោយមានការសហការ ជាមួយក្រុមហ៊ុន Davitra Coulsulting Cambodia ក្នុងការផ្តល់ប្រឹក្សា ពិគ្រោះយោបល់ ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជា យកអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ជាមួយការផ្សព្វផ្សាយ ត៌មានតាមរយះកម្មវិធី«ប្រគុំតន្ត្រីអាហារូបករណ៍ មហាសំណាង» វិទ្យុ វីដេអូអប់រំខ្លីៗ និងកម្មវិធីផ្សេងៗទៀត។ ក្រុមហ៊ុនឆ្នោតមហាសំណាង នឹងបន្តចូលរួមចំណែកក្នុងសង្គម និងក្នុងសហគមន៍ ដែលមានប្រតិបត្តិការ ឆ្នោតមហាសំណាង។

ស្របពេលដែលបុណ្យភ្ជុំបិណ្ឌ កាន់តែខិតជិតមកដល់ ក្រុមហ៊ុនឆ្នោតមហាសំណាង សូមជូនពរដល់ប្រជាជនកម្ពុជា ជួបតែសេចក្តីសុខ ការធ្វើដំណើរទៅទីជិតឆ្ងាយ ប្រកបដោយសុខសុវត្ថិភាព និងជាពិសេសជូនពរអតិថិជន មានសំណាងល្អ ឈ្នះរង្វាន់ធំក្នុងពេលឆាប់ៗ។

រង្វាន់ធំៗ 40លានរៀល និង 88លានរៀល ពីឆ្នោតមហាសំណាង នៅមានជាច្រើនរង្វាន់ទៀត កំពុងរង់ចាំអតិថិជន មហាសំណាង!!! ឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន!

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកញ្ញា ជិន និកា ប្រធានផ្នែកទំនាក់ទំនង សាធារណៈ តាមរយៈលេខទូរស័ព្ទ 015 959 776 ឬ ទំនាក់ទំនងមកកាន់ ក្រុមហ៊ុនខ្មែរមហាសំណាង តាមរយៈលេខទូរស័ព្ទ 070 / 093 / 098 / 068 / 099 235 235 រឺ គេហទំព័រហ្វេសប៊ុកKTV Lottery ឬវេបសាយ www.ktvlottery.com។

Facebook Comments

To Top