សុខភាព

កាត់ថង់ទឹកប្រមាត់ចោល អាចបង្កផលវិបាកអ្វីខ្លះទេ?

ថង់ទឹកប្រមាត់គឺជាសរីរាង្គ មួយប្រភេទដែលស្ថិត នៅខាងក្រោមថ្លើម។ វាមាននាទីរក្សាទុកទឹកប្រមាត់ ដែលត្រូវបានផលិតចេញពីថ្លើម។ ការកាត់ថង់ទឹកប្រមាត់ចោលអាចនឹងត្រូវធ្វើបើសិនជា អ្នកជំងឺមានការឈឺចាប់ខ្លាំង ដោយសារតែគ្រួសក្នុងថង់ទឹកប្រមាត់ស្ទះ ក្នុងលំហូរទឹកប្រមាត់ ចូលក្នុងពោះវៀនតូច។

ទោះបីជាយ៉ាងណាក៏ដោយ ការកាត់ថង់ទឹកប្រមាត់នេះច្រើន តែត្រូវបានគេធ្វើជាញឹកញាប់ ហើយក៏មានការប្រឈមមុខ តិចតួចផងដែរ។ ដោយសារតែសម័យកាលកាន់តែទំនើប ការវះកាត់ថង់ទឹកប្រមាត់ អាចធ្វើឡើងដោយការប្រើបំពង់ឆ្លុះ និងមើលឃើញតាមកញ្ចក់ ទូរទស្សន៍ខាងក្រៅ និងមានស្នាមតូចទៀតផង។ ករណីខ្លះទៀតក៏អាចប្រើវិធីវះបើកធំពីស្បែកទៅដែរ។

ការវះកាត់ថង់ទឹកប្រមាត់ចោលអាចប្រឈម នឹងផលវិបាកតិចតួចដែរដូចជា៖

-ហៀរទឹកប្រមាត់ចេញក្រៅ
-ហូរឈាម
-មានកំណកឈាម
-មានបញ្ហាច្រើនលើបេះដូង
-មានការបង្ករោគ
-មានរបយសទៅលើរចនាសម្ព័ន្ធ សរីរាង្គនៅជិតហ្នឹងដូចជា ផ្លូវទឹកប្រមាត់ ថ្លើម និងពោះវៀនតូច
-រលាកលំពែង
-រលាកសួត

ការប្រឈមនឹងផលវិបាកនេះ ក៏អាស្រ័យទៅតាមសុខភាពទូទៅ និងហេតុផលដែលត្រូវការ កាត់ថង់ទឹកប្រមាត់ដែរ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top