ព័ត៌មានជាតិ

ពុទ្ធោ ! រំលោភក្មួយស្រីខ្លួនឯង រងគ្រោះធ្ងន់ធ្ងរត្រូវបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ ៖ ជន ល្មោភកាមម្នាក់ បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ធវៈ ក្មួយស្រីបង្កើតដែល មានអាយុ១១ឆ្នាំ រហូតបានសម្រេច កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩ នៅស្រុកទឹកឈូ ខេត្តកំពត រហូតក្មេងស្រីរងគ្រោះ រងរបួសប្រដាប់ភេទធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោភកាម ដែលចាប់រំលោភ ក្មួយស្រីខ្លួនឯង បង្កើត មានឈ្មោះ អេង គន្ធា ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកក្មេងស្រី រងគ្រោះមានអាយុ១១ឆ្នាំ រស់នៅក្នុងមូលដ្ឋាន ខាងលើជាមួយគ្នា។

ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវបានឪពុកម្តាយ នាំទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ឯរាជធានីភ្នំពេញ រីឯចំណែក ជនសង្ស័យត្រូវបាន កម្លាំងសមត្ថកិច្ចចាប់ខ្លួន នាំទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

Facebook Comments

To Top