ព័ត៌មានជាតិ

លោកគន់ គីម ចុះពិនិត្យមើលស្ថានភាព ទឹកជំនន់តាមដងទន្លេ ក្នុងខេត្តកំពង់ចាម

កំពង់ចាម : លោកគន់ គីម ប្រធានគណៈកម្មាធិកា គ្រប់គ្រងរគ្រោះមហន្តរាយ អមដំ ណើរដោយ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ ចាម នៅល្ងាចថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០១៩ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់តាមដងទន្លេក្នុង ក្រុងកំពង់ចាម ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១២ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ខេត្តកំពង់ ចាម ទឹកមានកម្ពស់ ១៥,៦៥ ម៉ែត្រ ដែលកម្ពស់ប្រកាសអាសន្ន ត្រឹមតែ ១៥,២០ ម៉ែត្រប៉ុណ្ណោះ ។

ទន្ទឹមនឹងនេះ នៅចំណុចផ្លូវថ្នល់មុខសណ្ឋាគារ មេគង្គ គឺទឹកទន្លេបានជ្រាបចេញដក់នៅលើថ្នល់ ដែលប្រការនេះអាជ្ញាធរខេត្ត បានបិទកំណាត់ផ្លូវចំណុចនោះ ផ្អាកយានយន្តធ្វើដំណើរ ជាបណ្ដោះ អាសន្ន ។

ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ លោកគន់ គីម អមដំណើរដោយលោក អ៊ុន ចាន់ដា អភិ បាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានបន្តចុះពិនិត្យតំបន់មាត់ទន្លេជុំវិញក្រុងកំពង់ចាមតែម្ដង ដើម្បីរកវិធីសាស្រ្តទប់ទល់ ការពារ នឹងគ្រោះទឹកជំនន់នេះ ។

Facebook Comments

To Top