អន្តរជាតិ

លោក កូណូ ទំនងជានឹងត្រូវតែងតាំង ជារដ្ឋមន្រ្តីការពារជាតិ នៅក្នុងការរុះរេីគណៈរដ្ឋមន្រ្តីជប៉ុន

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ កំពុងធ្វើការរៀបចំ ដើម្បីតែងតាំងរដ្ឋមន្ត្រីការបរទេស លោកតារ៉ូ កូណូ ជារដ្ឋមន្រ្តីការពារជាតិ នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តី របស់លោកនាពេល ខាងមុខ។

លោកតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ទ៌មាន ក្យូដូជប៉ុន បានឲ្យដឹងថា លោកអាបេ នឹងកែប្រែគណៈរដ្ឋមន្រ្តីរបស់ លោក និងក្រុមដឹកនាំនៃគណបក្សប្រជាធិបតេយ្យសេរី នៅថ្ងៃពុធ។

ប្រភពបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Hiroshige Seko ត្រូវបានគេរំពឹងថា នឹងចាកចេញពីតំណែង ហើយលោកអាបេ កំពុងពិចារណាតែងតាំងលោកជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាជាន់ខ្ពស់ របស់គណបក្សកាន់អំណាច។

កាលពីថ្ងៃអាទិត្យលោក អាបេ បានជួបប្រជុំជាមួយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុលោក Taro Aso ដែលដឹកនាំក្រុមអន្តរក្រសួងដែលលោក កូណូ និ ងរដ្ឋមន្រ្តីការពារជាតិ បច្ចុប្បន្នគឺលោក Takeshi Iwaya ជាសមាជិក៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top