ព័ត៌មានជាតិ

ទស្សនាកម្រងរូបភាព អ្នកកាសែត មកពីប្រទេស SCO នៅសារមន្ទីរ កេរ្តិ៍ដំណែល ប្រវត្តិសាស្រ្ត អតីតរាជធានី ឆាងអាន

ឆាងអាន៖ ប្រតិភូអ្នកកាសែត មកពីបណ្តាប្រទេសអង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization-SCO) និងដៃគូពាក់ព័ន្ធ នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ បានបន្តទៅទស្សនាចរណ៍ នៅសារមន្ទីរក្រុងឆាងអាន ដែលមានប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងការកកើតរជ្ជកាលចិន រាប់ពាន់ឆ្នាំមកហើយ។

ប្រតិភូអ្នកសារព័ត៌មាន មកពីប្រទេសទាំង១៨ រួមទាំងកម្ពុជា (ប្រទេសដៃគូសន្ទនា) មាន៖ ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន គីហ្សីស្ថាន តាជីគីស្ថាន អ៊ុយប៊េគីស្ថាន (ប្រទេសជាសមាជិក) អាហ្វហ្គានីស្ថាន បេឡារ៉ូស អ៊ីរ៉ង់ ម៉ុងហ្គោលី អាហ្ស៊ែបៃហ្សង់ អាមេនៀ នេប៉ាល់ តួកគី ស្រីលង្ការ ។

លោក សយ សុភា នាយកប្រតិបត្តិនិងជានិពន្ធនាយក សារព័ត៌មានដើមអម្ពិល បានចូលរួមក្នុងកម្មវិធី តបតាមការអញ្ជើញរបស់ ស្ថានទូតចិនប្រចាំកម្ពុជា។

លោក សយ សុភា ចាត់ទុកដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ ចំពោះប្រព័ន្ធផ្សព្វផ្សាយរបស់SCO ដើម្បីជម្រាបសាធារណជន នៅប្រទេសផងខ្លួន ពីអ្វីដែលពួកបានឃើញផ្ទាល់ភ្នែក និងលឺផ្ទាល់ត្រចៀក មិនដូចអ្វីដែលគេឃើញលើបណ្តាញផ្សព្វផ្សាយរបស់ប្រទេសលោកខាងលិចនោះឡើយ។

ទីក្រុងឆាងអានជាទីក្រុងមួយ ដ៏ចំណាស់ជាងគេ របស់ប្រទេសចិន និងមានប្រវត្តិសាស្រ្តជាច្រៀនមិនអស់ ដោយក្នុងមាន១៣រជ្ឋកាល១៣សន្តិវង្ស បានតាំងរាជធានីនៅក្នុងទីក្រុងនេះ៕

Facebook Comments

To Top