សុខភាព

អត្ថប្រយោជន៍ នៃផ្លែឈើក្រៀម

យើងសុទ្ធតែធ្លាប់ដឹងមកហើយ ពីអត្ថប្រយោជន៍ នៃផ្លែឈើស្រស់ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា ផ្លែឈើក្រៀម ក៏មានអត្ថប្រយោជន៍ដែរ ។

• ទំពាំងបាយជូរក្រៀម ទំពាំងបាយជូរក្រៀមនេះ គឺល្អដូចជាទំពាំងបាយជូរស្រស់អញ្ចឹង វាមានសារធាតុ ដែលអាចជួយប៉ូវឈាម ក្នុងរាងកាយអ្នក ជាពិសេសនារីគួរតែបរិភោគ មុនពេលមករដូវ និងក្រោយពេលអស់រដូវ វានឹងធ្វើឲ្យអ្នកចៀសពីជំងឺខ្វះឈាម ក្រោយពេលមករដូវ ម្យ៉ាងទៀត វាក៏អាចជួយការពារ សម្រស់អ្នកដែរ ជាងនេះទៅទៀត វាមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយធ្វើឲ្យអ្នក មានសុខភាពរឹងមាំ។

• ដំណាប់ដំឡូងផ្អែមក្រៀម នៅក្នុងដំឡូងផ្អែម ដែលគេយកមកធ្វើជាផ្លែឈើក្រៀមនេះ វាមានសារធាតុជាច្រើន រួមជាមួយវីតាមីនជាច្រើន ដែលអាចជួយពង្រឹង ប្រព័ន្ធការពាររាងកាយ អ្នកឲ្យកាន់តែរឹងមាំ ម្យ៉ាងទៀតវានឹងជួយ ពន្យារភាពចាស់នៃស្បែកអ្នក ដូចនេះនារី គ្រប់រូបគួរតែពិសារវា។

• ដំណាប់ស្វាយក្រៀម នៅក្នុងដំណាប់ស្វាយនេះ មានសារធាតុដែលអាចជួយព្យាបាល ជំងឺក្អកអ្នកបាន ជាពិសេសអ្នកដែលមានស្លេស្មច្រើន ម្យ៉ាងទៀតវាក៏អាច ជួយក្រពះឲ្យរំលាយអាហារ បានលឿនដែរ ដោយសារតែវាជួយជំរុញឲ្យក្រពះ និងពោះវៀន អ្នកដំណើរការបានល្អ ថែមទាំងជួយបញ្ចេញជាតិពុល ចេញមកក្រៅបានទៀតផង ដូចនេះចូលនារីគ្រប់រូប ពិសារវាដើម្បីទទួលបានសុខភាពល្អ។

• ដំណាប់ចេកក្រៀម នៅពេលដែលអ្នកបរិភោគ ដំណាប់ចេកនេះរួច វានឹងជួយថែរក្សា សម្រស់អ្នកតាមរយៈបញ្ចេញជាតិពុល ចេញមកក្រៅ នោះសុខភាពអ្នកនឹងល្អដូចគ្នា ម្យ៉ាងទៀតចំពោះ អ្នកដែលអង្គុយធ្វើការនៅមុខកុំព្យូទ័រ គួរតែបរិភោគ វាមួយថ្ងៃបន្តិច នោះវានឹងជួយការពារ ភ្នែកអ្នកដូចគ្នា៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top