អត្ថបទពាណិជ្ជកម្ម

Grab បញ្ជាក់ពីការប្ដេជ្ញាចិត្ត លើមុខងារសុវត្ថិភាព

ភ្នំពេញ៖ Grab (ហ្គ្រេប) ដែលជាកម្មវិធី ហៅយាន្តជំនិះលើទូរស័ព្ទ ដៃឈានមុខគេនៅក្នុងប្រទេសកម្ពុជា នឹងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួន ទៅលើមុខងារសុវត្ថិភាព ជាមួយការដាក់ឲ្យដំណើរការ កម្មវិធី មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរ (Passenger Saftety Centre) ក្នុងកម្មវិធីទូរស័ព្ទដៃនាពេលខាងមុខនេះ ។

ជាមួយនឹងមុខងារថ្មីបំផុតនេះ អ្នកដំណើរនឹងអាចចែក រំលែកព័ត៌មានលម្អិតអំពីការជិះនិង ទីតាំងបច្ចុប្បន្ន របស់របស់ខ្លួន ហើយអ្នកធ្វើដំណើរអាចចូល ទៅកាន់មជ្ឈមណ្ឌលផ្ដល់ជំនួយ ក៏ដូចជា អាចផ្ញើសារ ជូនដំណឹងទៅដល់អ្នកណាម្នាក់ សម្រាប់ធ្វើការទំនាក់ទំនង បន្ទាន់របស់ពួកគេផងដែរ។

កម្មវិធីថ្មីនេះធ្វើឡើងបន្ទាប់ពី Grab បានណែនាំមុខងារនៃ កម្មវិធីស្រដៀងគ្នាក្នុងកម្មវិធីលើទូរស័ព្ទ ដៃសម្រាប់ដៃគូបើកបររបស់ខ្លួនកាលពី ដើមឆ្នាំនេះ ដែលដៃគូរបើកបរអាច ចែករំលែកទីតាំងរបស់ ពួកគាត់ ឬធ្វើការទំនាក់ទំនងជំនួយបន្ទាន់ ដោយផ្ទាល់ពីកម្មវិធីរបស់ពួកគាត់។

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «យើងកំពុងតែស្វែងរកមធ្យោបាយ បំពាក់កម្មវិធីបច្ចេកវិទ្យា ដើម្បីពង្រឹងសុវត្ថិភាពទាំងអ្នកដំណើរ និងដៃ គូបើកបរ។ នៅចុងបញ្ចប់នៃការធ្វើដំណើរ ទាំងអ្នកដំណើរ និងដៃគូបើកបរ អាចវាយតម្លៃលើបទ ពិសោធន៍នៃការធ្វើដំណើរបាន ។ ប្រសិនបើភាគីណាមួយវាយតម្លៃ លើបទពិសោធន៍មិនល្អ យើងមានការ ក្រើនរំលឹកដោយស្វ័យប្រវត្តិ ដែលជាការជូនដំណឹង ដល់ក្រុមការងារសុវត្ថិភាព និងគុណភាពរបស់យើង ដើម្បី ស៊ើបអង្កេតបន្តអំពីការវាយតម្លៃនេះ»។

លក្ខណៈពិសេសរបស់កម្មវិធីថ្មីនេះ គឺជាការបន្ថែមលើមុខងារ សុវត្ថិភាពដែលមានស្រាប់ជាច្រើនដែល Grab បានអនុវត្តរួចមកហើយ ដូចជាការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពឡើងវិញដល់ដៃគូ បើកបរ ការត្រួតពិនិត្យលើគំរូនៃការបើកបរ ក៏ដូចជាការធានារ៉ាប់រង គ្រោះថ្នាក់បុគ្គលសម្រាប់ទាំងអ្នកដំណើរ និងអ្នកបើកបរក្នុងអំឡុង ពេលធ្វើដំណើរជាមួយ Grab។

បើទោះបីជាទើបតែបានប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលតិចជាង ២ឆ្នាំក៏ដោយ Grab មានភាពជោគជ័យយ៉ាងខ្លាំង និងនាំមុខគេទាំង ផ្នែកសុវត្ថិភាពសម្រាប់អ្នកដំណើរ និងអ្នកបើកបរ នៅក្នុងទីផ្សារដែលមាន ការប្រកួតប្រជែងខ្ពស់មួយនេះ។ មជ្ឈមណ្ឌលសុវត្ថិភាព សម្រាប់អ្នកដំណើរក្នុងកម្មវិធីរបស់ Grab ត្រូវបានរំពឹងថានឹងអាច ប្រើប្រាស់បានទាំងអស់គ្នានៅចុងខែនេះ ៕

Facebook Comments

To Top