អន្តរជាតិ

អ៊ីរ៉ង់គម្រាមបង្កើន ឃ្លាំងសារធាតុ អ៊ុយរ៉ានីញ៉ូម

បរទេស៖ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានគម្រាមបង្កើនឃ្លាំងផ្ទុកសារធាតុ អ៊ុយរ៉ានីញ៉ូម ចម្រាញ់រួច ក្រោយពីរដ្ឋបាលរបស់លោក ត្រាំ បានធ្វើការច្រានចោល នូវកិច្ចប្រឹងប្រែងដឹងនាំដោយបារាំង ឲ្យវិលត្រឡប់ ទៅរកកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅពេលដែលចម្រាញ់រចរាល់ហើយនោះ សារធាតុអ៊ុយរ៉ានីញ៉ូម អាចនឹងក្លាយជាឥន្ធនៈដ៏សំខាន់ សម្រាប់ អាវុធនុយក្លេអ៊ែ ឬក៏សម្រាប់រ៉េអាក់ទ័រ។

មន្ត្រីនាំពាក្យអង្គការថាមពល បរិមាណូរបស់ប្រទេសអ៊ីរ៉ង់ លោក Behrouz Kamalvandi បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា កាលពីមួយថ្ងៃមុន ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមផ្តល់សារធាតុអ៊ុយរ៉ានីញ៉ូម ដល់មណ្ឌល អភិវឌ្ឍនុយក្លេអ៊ែដ៏ទំនើបមួយចំនូនបន្ថែមទៀត៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top