តារា

ប្លែកម្យ៉ាង! អ៊ីវ៉ា ចេញបទឆ្លើយតប នឹងតារាចម្រៀងពន្លកថ្មី វេហាស៍ ក្នុងផលិតកម្មសាន់ដេរ ពិតជាពិរោះ នឹងចាក់ដោតអារម្មណ៍យុវវ័យ (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីផេក ក៏ដូចជាឆាណែលផ្លូវការ របស់ផលិតកម្មសាន់ដេរ បានបញ្ចេញ នូវចម្រៀងមួយបទ របស់តារាចម្រៀងប្រុសពន្លកថ្មី លោក វេហាស៍ មានចំណងជើងថា “មិនសាកសម” ហើយនោះ តារាចម្រៀងស្រី អ៊ីវ៉ា ក៏មានចំណងដៃថ្មី ជូនដល់អ្នកគាំទ្រ ដោយបានបញ្ចេញ នូវសំនៀងយ៉ាងពិរោះ ជាការឆ្លើយតបទៅវិញ តាមរយៈបទចម្រៀង “កុំគិតថាមិនសាកសម” ។

កត់សំគាល់ឃើញថា​ បទចម្រៀងទាំងពីរបទនេះ ចេញមិនបានប៉ុន្មានផង ស្រាប់តែមានបងប្អូនប្រិយមិត្ត បន្តចែកចាយចម្រៀងនេះ ភ្លូកទឹកភ្លូកដី ទាំងក្នុងផេកផ្លូវការ របស់ផលិតកម្មសាន់ដេរ និងផេកក្រៅផ្លូវការជាច្រើន ដែលផេកខ្លះ ទទួលបានការទស្សនា រាប់សែនឯណោះ ។

ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងការសហការណ៍ ផលិតចម្រៀងរួមគ្នានេះ ព្រោះថាកញ្ញាអ៊ីវ៉ា ជាតារាល្បីជួរមុខ និងមិនងាយចាប់ដៃគូរ ជាមួយតារាប្រុសរូបណា ផ្តេសផ្តាសនោះឡើយ តែបែរជាមកប្រទះឃើញ សហការណ៍ជាមួយតារាចម្រៀងប្រុសជើងថ្មី រូបសង្ហារ ដែលជាប្អូនប្រុសបង្កើត លោកមាសសាលី គឺលោក វេហាស៍ ទៅវិញ ដោយមិនប្រកាន់ខ្លួន ជាតារាល្បីនោះឡើយ ។

ទន្ទឹមនឹងនេះដែរ​ ងាកមកលោកវេហាស៍វិញ ដែលជាតារាចម្រៀងជើងថ្មី ប្រចាំផលិតកម្មសាន់ដេរ និងជាប្អូនប្រុសបង្កើត របស់លោកមាសសាលីផងនោះ ហាក់ទទួលបាន​ ការចាប់អារម្មណ៍ជាច្រើន ពីមហាជនត្បិតទើបតែប្រឡូក ក្នុងវិស័យសិល្បៈ មិនបានប៉ុន្មានខែផងនោះ ដោយបទចម្រៀងរបស់លោក ចរាចរលើទីផ្សារ ទើបតែបានប៉ុន្មានបទប៉ុណ្ណោះ តែមានអ្នកទស្សនា ចាប់អារម្មណ៍ច្រើន និងអោយតម្លៃខ្ពស់ លើទឹកដមសម្លេងក៏ដូចជារូបរាងសង្ហារ របស់លោកផងដែរ៕ ដោយ៖ ដារាត់
ចង់ជ្រាប់កាន់តែច្បាស់ សូមរីករាយសណ្តាប់ និងទស្សនាវីដេអូចម្រៀង របស់តារាចម្រៀងទាំងពីរដួងខាងក្រោមនេះ៖

 

 

 

Facebook Comments

To Top