សេដ្ឋកិច្ច & អចលនទ្រព្យ

គម្រោងបុរី អាម៉ូរី ៧មករាបន្ត បើកលក់វគ្គ២ ជាផ្លូវការ ក្រោមទុកវិនិយោគ ជាង៥០លានដុល្លារ

ភ្នំពេញ៖ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នាសណ្ឋាគារ the Raffles Hotel Le Royal បានប្រារព្ធពិធីសម្ពោធបើកលក់ ជាផ្លូវការគម្រោង “អាម៉ូរីប្រាំពីរមករា” ជាលើកទី២ ក្នុងនោះមានអតិថិជនសក្តានុពល សម្រាប់ការបើកលក់មានប្រមាណ៣០០នាក់ ខណៈ ទុនវិនិយោគប្រហែលជាង៥០លានដុល្លារ នៅលើផ្ទៃដី ចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ៧មករា។

ផ្លូវនេះ តភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោរពេញដោយ សក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងជាទីប្រជុំជនដ៏កុះករ បំផុតក្នុងរាជធានីភ្នំពេញ។

លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យអាម៉ូរី បានលើកឡើងថា “គម្រោង បុរី អាម៉ូរី ៧មករា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាពក្នុងការធ្វើការ វិនិយោគ ទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម”។

លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង បានឲ្យដឹងថា ទីតាំងនៃគម្រោង បុរី អាម៉ូរី ៧មករា បានបង្ហាញខ្លួនស្ថិតនៅចំ ទី ប្រសព្វសក្តានុពលសេដ្ឋកិច្ច រវាងតំបន់ពាណិជ្ជកម្ម ទីក្រុង រណបជ្រោយចង្វារ ព្រមទាំងគម្រោងអភិវឌ្ឍន៍ ល្បីឈ្មោះធំៗជាច្រើនដ៏ទៃទៀត ស្ថិតនៅជុំវិញទីតាំងបុរី។ ចំណុច ពិសេសរបស់បុរី អាម៉ូរី ៧មករា គឺមានដងព្រែកធម្មជាតិ ដែលញាំងឲ្យគម្រោងមានទេសភាព ដ៏ស្រស់ត្រកាល ។

ជាមួយនេះ ក៏ស្ថិតនៅទីតាំងសក្កានុពលខ្លាំងដែលនៅជិតបុរី អាម៉ូរី ៧មករា គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡដ្ឋានជាតិមរតកតេជោ និង សួនទឹកហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។

លោកស្រីបញ្ជាក់ថា “បើគិតពីគម្រោងវិនិយោគ ប្រហែលជា៥០លានដុល្លារលើផ្ទៃដី ចំនួន៣២ហិកតា”។

លោកស្រីបន្តថា គម្រោងបុរី អាម៉ូរី ៧មករា បើកលក់វគ្គទី២នេះមានដីឡូតិ៍ជាង៧០០ ។ សម្រាប់ផ្ទះវិញគឺមាន ប្រហែលជាង១០០ល្វែង ខណៈវគ្គចាស់បានបើកលក់ ៨០០ឡូតិ៍ ដែលទទួលបានជោគជ័យ។ វគ្គចាស់នោះក៏ខាងគម្រោងបុរី អាម៉ូរី ៧មករាបានបើកលក់ផ្ទះដែរ ប្រហែល ជា១០០ល្វែង ហើយទទួលបានជោគជ័យ រហូតដល់ទៅ៨០ល្វែងឯណ្ណោះ។

លោកស្រីរំពឹងថា គម្រោងបុរី អាម៉ូរី ៧មករា បើកលក់វគ្គទី២នេះនឹងបន្តជោគជ័យដូចវគ្គចាស់ ព្រោះខាងក្រុមហ៊ុនអចលនទ្រព្យអាម៉ូរីមិនទាន់បាននឹងបើកពិធីសម្ពោធផង ក៏មានអតិថិជនមកកក់ទុកមុនជាបន្តបន្ទាប់។

តាមរយៈការបើកលក់ជាផ្លូវការវគ្គទី២នេះ អតិថិជនដែល បានចូលរួមក្នុងពិធីនេះ នឹងទទួលបានបណ្ណសាច់ប្រាក់ បញ្ចុះតម្លៃចំនួន៣០០០ដុល្លារ និងបណ្ណផ្តល់ជូនគ្រឿងសង្ហារឹម មួយឈុតធំដោយឥតគិតថ្លៃ សម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទA និងB ដែលនឹងបើកលក់ក្នុងខែតុលាខាងមុខនេះ។

លើសពីនេះទៅទៀត អតិថិជនដែលទិញក្នុងឳកាស បើកលក់នេះនឹងទទួលបានការ ចាប់រង្វាន់ផ្សងសំណាងដែលរួមមាន រង្វាន់ធំ ដីឡូតិ៍ 5m*20m ប័ណ្ណសាច់ប្រាក់១ ០០០ ដុល្លារទៅ២០០០ដុល្លារនិង ៣០០០ដុល្លារបន្ថែមទៀតផងដែរ។

សូមជម្រាបថា ក្នុងតំណាក់កាលទី២នៃគម្រោងនេះ បុរី អាម៉ូរី៧មករា មានផ្តល់ជូនជម្រើសចំនួន៤ដូចជា៖ ជម្រើសទី១ ដីទំហំ៥មX២០ម ជម្រើសទី២ ដីទំហំ១០មX២០ម ជម្រើស ទី៣ ដីទំហំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហំ៥មX១២ម។ បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនឲ្យបានល្អប្រសើរ និងតាមផែនការច្បាស់លាស់៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ទូរសព្ទ៖ 089 999 996

Facebook Comments

To Top