នយោបាយ

លោក ខៀវ កាញារីទ្ធសង្ឃឹមថា អភិបាលក្រុងថ្មី នឹងលើកសំរស់ក្រុងព្រះសីហនុឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញក្តីសង្ឃឹមថា អភិបាលក្រុងព្រះសីហនុថ្មី នឹងលើកសំរស់ សោភ័ណ្ឌភាពក្រុងឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

លោករដ្ឋមន្រ្តីបានលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ថា មកដល់ ទីក្រុង ព្រះសីហនុ ជាងកន្លះថ្ងៃក្រៅពីបន្ទប់សណ្ឋាគារ (ហេីយមានច្រេីនណាស់មិនដូច អ្នកខ្លះស្រែកថាគ្មាននោះទេ ) ។

លោកថា បានរកកន្លែងណាមួយដើម្បី ប្រើគុណនាម “ស្អាត ” មិនបាន ។

លោកខៀវ កាញារីទ្ធ បន្តថាអាចមានអ្ន រិះគន់លោកមក តែមួយភ្លែតម៉េចហ៊ាននិយាយ បែបនេះតែអាចចាត់ទុកលោកជា អ្នកទេសចរ មកពីឆ្ងាយម្នាក់ចុះ ។

លោករដ្ឋបន្ថែមថា “សង្ឃឹមអភិបាលក្រុងថ្មី មានចង្កឹះទឹព្វដូច Harry Potter ជួយលើកសំរស់ទីក្រុងកំពង់សោម យេីងឡេីង វិញហេីយ អ្នកកំពង់សោមក៏ត្រូវតែជួយលោកផងដែរ “៕

Facebook Comments

To Top