ព័ត៌មានជាតិ

បារ៉ែន មកដល់ភ្នំពេញថ្ងៃនេះ ត្រៀមជួបកម្ពុជា នាថ្ងៃទី១០-កញ្ញា

ភ្នំពេញ៖ ក្រុមជម្រើសជាតិបារ៉ែន ដែលជាបេក្ខភាពគូប្រជែងទី២ ក្នុងពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 របស់ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ នាវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់នេះ ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ។

ការមកដល់របស់ក្រុម កំពុងឈរលេខរៀងទី១០៩ នៃចំណាត់ថ្នាក់ពិភពលោកនេះ គឺមុន ២ថ្ងៃ ដែលបារ៉ែន ត្រូវជួបក្រុមម្ចាស់ផ្ទះកម្ពុជា ពោលគឺក្រុមទាំងពីរ ត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិ នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ។ ដូច្នេះបារ៉ែន មានពេលវេលាហ្វឹកហាត់ ២ពេល ដើម្បីត្រៀមជួបក្រុមគោព្រៃកម្ពុជា គឺនៅល្ងាចនេះម្ដង និងការហ្វឹកហាត់ផ្លូវការ នាល្ងាចថ្ងៃច័ន្ទម្ដង ។

គួរដឹងថា នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ បន្ទាប់ពីប្រកួតបើកឆាកកម្ពុជា និងបារ៉ែន រកបានត្រឹម ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើរៀងៗខ្លួន ពោលគឺកម្ពុជា ស្មើហុងកុង ១-១ និងបារ៉ែន ស្មើអ៊ីរ៉ាក់ ១-១ ដូចគ្នា ។ ដូច្នេះចាំមើលថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ តើកម្ពុជា អាចបង្កើតកំណត់ត្រាថ្មី ដូចប៉ះហុងកុង ទៀតឬក៏អត់?

Facebook Comments

To Top