កីឡា

វើក WURKZ លើកបង្ហាញ ពីកំណត់ត្រាបាល់ទាត់ រវាងក្រុមកម្ពុជា ប៉ះក្រុមហុងកុង កន្លងមក

ភ្នំពេញ៖ លទ្ធផលនៃការប្រកួត រវាងជម្រើសជាតិ កម្ពុជា និង ហុងកុង ដើម្បីជម្រុះទៅកាន់ World Cup 2022 កាលពីល្ងាចថ្ងៃព្រហស្បិ៍ ទី៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ គឺជាកំណត់ត្រាថ្មីមួយទៀត ដែលបង្ហាញពីការរីកចំម្រើនខ្លាំង របស់ក្រុមកីឡាករកម្ពុជា ដែលអារកបានពិន្ទុ ១-១ ជាមួយហុងកុង បើក្រឡេកទៅមើល ប្រវត្តិនៃការប្រកួត ៧ ដង ចុងក្រោយខាងក្រោម ដែលកម្ពុជា ប៉ះជាមួយហុងកុងកន្លងមក៖

• នៅឆ្នាំ ១៩៥៧ ហុងកុងយកឈ្នះកម្ពុជា ៦ – ២ ក្នុងការប្រកួតពាន Merdeke Cup.
• ឆ្នាំ ១៩៧២ កម្ពុជាឈ្នះហុងកុង ២-១ ក្នុងវគ្គជម្រុះ AFC Asian Cup.
• ឆ្នាំ ១៩៧២ កម្ពុជាឈ្នះហុងកុង ២-១ ក្នុងការប្រកួតដណ្តើម យកលេខ៥ ពានរង្វាន់ Merdeke Cup.
ដោយឡែកការ ជួប គ្នា ៤ លើក ចុង ក្រោយ ក្រុម ជម្រើស ជាតិ កម្ពុជា បាន ចាញ់ ក្រុម ហុងកុង ទាំង អស់៖
• ហុងកុងឈ្នះ ៤-១ ក្នុង ពាន AFC Asian Cup ឆ្នាំ ១៩៩៩
• ហុងកុងបន្តឈ្នះ ១-០ ពាន AFC Asian Cup ១៩៩៩ ដដែល
• ហុងកុងឈ្នះ ៤-២ ក្នុង ការ ប្រកួត មិត្តភាពឆ្នាំ ២០១៦
• លើកចុងក្រោយចាញ់លើទឹកដីខ្លួនឯង ដោយលទ្ធផល ២- ០ នៅឆ្នាំ ២០១៦។

យោងតាមលទ្ធផល៤ប្រកួតចុងក្រោយនេះហើយ ទើបមួយគ្រាប់នៃការប្រកួត ជម្រុះទៅកាន់ FIFA World Cup 2022 កាលពីម្សិលម៉ិញនេះរាប់ថាជាការសាងនូវប្រវត្តិសាស្ត្រថ្មី សម្រាប់ក្រុមគោព្រៃកម្ពុជា៕

Facebook Comments

To Top