អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនសែលកាតរៀបចំ កម្មវិធីផ្តល់រង្វាន់ ដល់អតិថិជនសរុប ទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ

ភ្នំពេញ៖ក្រុមហ៊ុន សែលកាត (Cellcard) រៀបចំកម្មវិធីផ្តល់រង្វាន់ដល់អតិថិជន របស់ខ្លួន ដែលមានទាំងសាច់ប្រាក់និងរង្វាន់ផ្សេងៗ ជាច្រើនទៀតសរុបជាង ២០ ម៉ឺនដុល្លារកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងឆ្នាំនេះ កម្មវិធីនេះបានប្រារព្ធឡើងជាលើកទី១០ សម្រាប់ផ្តល់ជូនដល់អតិថិជន ដែលមានសំណាងឈ្នះរង្វាន់ជាច្រើន ក្នុងកំឡុងខែសីហាកន្លងមកនេះ។
ការប្រគល់រង្វាន់ចាប់ផ្តើមពីម៉ោង ៤ល្ងាច នៅសាខាក្រុមហ៊ុនម៉ូតូយ៉ាម៉ាហា ជិតសាលាបាក់ទូក ដែលមានសាធារណៈជន និងបណ្តាអ្នកសារពត៌មាន ចូលរួមយ៉ាងច្រើនកុះករ។

អតិថិជនដែលមានសំណាងទាំងនេះ បានឈ្នះរង្វាន់ពីកម្មវិធីដូចជា កម្មវិធី iKnow iKnow កម្មវិធី ស្ទូចយកម៉ូតូរដូវកាលទី៧ និង កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។
អតិថិជនដែលឈ្នះរង្វាន់សរុបមាន ១៦រូប ដែលរួមទាំងអ្នកមានសំណាងឈ្នះរង្វាន់ធំ ១០ម៉ឺនដុល្លារ និង ៩ម៉ឺនដុល្លារ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ នៅក្នុងខែសីហាកន្លងមក។

រង្វាន់សម្រាប់អ្នកដែលបានឈ្នះរង្វាន់ទាំង ១៦រូប រួមមាន៖

-ម៉ូតូ Yamaha QBIX 2019 អ្នកឈ្នះរង្វាន់ចំនួន ៨ រង្វាន់ (កម្មវិធី ស្ទូចយកម៉ូតូ រដូវកាលទី៧)
-ម៉ូតូ Yamaha QBIX 2019 អ្នកឈ្នះរង្វាន់ចំនួន ៥ រង្វាន់ (កម្មវិធី iKnow iKnow)
-ទូរស័ព្ទ iPhone XS Max អ្នកឈ្នះរង្វាន់ចំនួន ១ រង្វាន់ (កម្មវិធី iKnow iKnow)
-ទឹកប្រាក់សុទ្ធ ១៩ម៉ឺនដុល្លារ អ្នកឈ្នះចំនួន ២ រង្វាន់ (កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ)

ការផ្តល់ជូនពិសេសពីក្រុមហ៊ុន សែលកាត (Cellcard) នឹងបន្តផ្តល់ជូនអតិថិជន របស់ខ្លួននូវការ ភ្ញាក់ផ្អើល និងសប្បាយរីករាយ ជាមួយនឹងការផ្តល់ឱកាស ដល់អតិថិជន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យជារៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែម លើការផ្តល់ជូនពិសេស របស់ក្រុមហ៊ុន សែលកាត (Cellcard) រង្វាន់ និងរបៀបក្នុងការចូលរួមលេង ដើម្បីឈ្នះរង្វាន់ សូមចូលទៅកាន់៖ www.cellcard.com.kh និងតាមដាន Facebook និងInstagram របស់ក្រុមហ៊ុន សែលកាត (Cellcard)៕

Facebook Comments

To Top