អត្ថបទពាណិជ្ជកម្ម

រង្វាន់អាពាហ៍ពិពាហ៍ទឹកប្រាក់ ៥០០០ ដុល្លារ និង រង្វាន់ជាច្រើនទៀត ពីស្រាបៀរកម្ពុជា ត្រូវបានប្រគល់ដល់ គូស្វាមីភរិយាថ្មី ៤៩៥ រួចរាល់ហើយ

ភ្នំពេញ៖ ស្រាបៀរកម្ពុជា បានធ្វើពិធី ប្រគល់រង្វាន់ កម្មវិធីអាពាហ៍ពិពាហ៍ របស់ខ្លួន ទៅឱ្យគូរស្វាមីភរិយាថ្មីសរុបចំនួន ៤៩៥គូ ដែលមកពីខេត្តពោធិ៍សាត់ មានចំនួន ៨៨គូ ស្វាយរៀង ៤៥គូ កណ្តាល ៣៥គូ កំពង់ឆ្នាំង ៣៦គូ ឧត្តរមានជ័យ ២៤គូ សៀមរាប ២២គូ ព្រៃវែង ១៩គូ កំពង់ធំ ៤៥គូ ក្រចេះ១៥គូ កំពង់ចាម ១៣គូ កំពង់ស្ពឺ ១៣គូ តាកែវ ៤គូ ត្បូងឃ្មុំ ១១គូ បន្ទាយមានជ័យ ១១គូ ប៉ៃលិន ៩គូ បាត់ដំបង ៤គូ ព្រះវិហារ ៧គូ មណ្ឌលគិរី ៦គូ រតនៈគិរី ២គូ ស្ទឹងត្រែង ៣ គូ ខេត្តកោះកុង ១គូ។

ការចែករង្វាន់ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ០៥ ខែ កញ្ញានេះនៅឯការិយាល័យ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលស្ថិតនៅផ្លូវ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ហួន ទី តំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមអបអរសាទរនិង ថ្លែងអំណរគុណ ដល់គូរស្នេហ៍ថ្មីទាំងអស់ ដែលបានជ្រើសរើសទិញស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ ជូនភ្ញៀវក្នុងអាពាហ៍ពិពាហ៍ របស់ពួកគេកន្លងមកផងដែរ។ គួរបញ្ជាក់ថា នេះគឺជាការប្រគល់រង្វាន់ លើកចុងក្រោយ សម្រាប់រដូវកាលឆ្នាំ ២០១៨-២០១៩។

ដោយឡែក រង្វាន់ កញ្ចប់អាពាហ៍ពិពាហ៍ ពីស្រាបៀរកម្ពុជា នឹងមានផ្តល់ ជូនសម្រាប់រដូវកាលថ្មី២០១៩ – ២០២០ បន្តទៀតជាមួយ នឹងរង្វាន់ផ្តល់ ជូនកាន់តែអស្ចារ្យ ដែលចាប់ផ្តើម ពីខែកញ្ញានេះតទៅ៕

Facebook Comments

To Top