ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្ត ឲ្យសភាពាណិជ្ជកខេត្តកំពង់ចាម រួមសាមគ្គីគ្នាចាប់ផ្ដើម ការងារបានល្អ

កំពង់ចាម: រដ្ឋលេខាធិការក្រសួងពាណិ ជ្ជកម្មលោក វ៉េង សុធី បានថ្លែងថា “សូមឲ្យអង្គភាពសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី រួមសាមគ្គីគ្នារៀបចំដំណើរការ ការងារឲ្យបានល្អ ដើម្បីត្រៀមទទួលអ្នកវិនិយោគទុនធំៗ មកទំនាក់ ទំនងនៅក្នុងខេត្តរបស់ខ្លួន”   

លោករដ្ឋលេខាធិការបានថ្លែងដូច្នេះ ក្នុងខណៈដែលលោក និង លោក កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម ចូលរួមជាគណៈអធិប ក្នុងពិធីបោះឆ្នោត ជ្រើសតាំងអនុប្រធាន សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម -មណ្ឌលគិរី នារសៀលថ្ងៃទី៦ ខែកញ្ញាឆ្នាំ ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ។

លោក វ៉េង សុធី បានថ្លែងបន្តថា ការបោះ ឆ្នោតជ្រើសតាំងអនុប្រធាន សុភាពាណិ ជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី ២ លើកទី ២ បានបញ្ចប់ទៅ ដោយទទួលបានលទ្ធផលល្អហើយ ដែលក្នុងនោះ ខេត្តកំពង់ចាមមានអនុប្រធានចំនួន ៦ រូបបានជាប់ឆ្នោត ១ លោក ទេពភារម្យ ២លោក វិន ឆាយ  ៣ លោក សែ ឡាឡែន  ៤លោក ហង្ស សុខជា ៥លោក យ៉េន វៃ ៦លោក ឃុន សំបូរ រីឯដែលខេត្ត មណ្ឌលគិរី ត្រូវបានជ្រើសតាំងអនុប្រធាន ១រូប គឺលោក ចាយ ម៉ៅ ។ ទន្ទឹមនឹងនេះ លោក ឧកញ៉ា ហួត ឈឿន ដែលបានជាប់ឆ្នោតជា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម- មណ្ឌលគិរី កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩  លោកក៏បានខិតខំរៀបចំ ឋានានុក្រម ដើម្បីពន្លឿនដំណើរ ការ ការងារ នៃអង្គភាពសភាពាណិជ្ជកម្មនះ ផងដែរ ។ 

យ៉ាងនោះក្តី លោក វ៉េង សុធី ប្រាប់ឲ្យអង្គភាពសភាពាណិជ្ជកម្មខេត្តកំពង់ចាម ប្រញាប់រៀបចំការិយាល័យរបស់ខ្លួនឲ្យបានសមរម្យ ដើម្បីត្រៀមទទួលអ្នកវិនិយោគទុនធំៗ ដែលមកធ្វើវិនិយោគនៅក្នុងខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរីផងដែរ ។

អភិបាលរងខេត្តកំពង់ចាមលោក កែវ នាឬទ្ធិ បានថ្លែងណែនាំ សូមឲ្យអង្គភាពសភាពាណិជ្ជកម្ម ធ្វើការបែងចែកភារកិច្ច តួនាទីនៅក្នុងអង្គភាព ឲ្យបានច្បាស់លាស់ នឹងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីឲ្យអង្គភាពមាន ការរីកចម្រើន លើវិស័យពាណិជ្ជកម្ម ។ 

លោកអភិបាលរងខេត្តបានបញ្ជាក់ថា បន្ទាប់ពីសភាពាណិជ្ជកម្មបានរៀបចំឋានានុក្រម និងការិយាល័យបានសមរម្យហើយ អាជ្ញាធរខេត្ត នឹងណែនាំឲ្យអ្នកវិនិ យោគទុនធំៗ មកជួបទំនាក់ទំនងជាមួយ នឹងសភាពពាណិជ្ជកម្ម ដើម្បីជជែកគ្នា លើកិច្ចការពាណិជ្ជកម្មនេះ ហើយសភាពា ណិជ្ជកម្ម នឹងក្លាយទៅជាអ្នកប្រមូលផ្ដុំនាំចេញតែម្ដង ។

Facebook Comments

To Top