ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និង សមាគមពាណិជ្ជកម្មចិន ជីលីង បើកយុទ្ធនាការ បាញ់ថ្នាំសម្លាប់មូស នៅតាមសាលារៀន និងទីប្រជុំជន

ព្រះសីហនុ៖ សមាគមពាណិជ្ជកម្មចិនជីលីង ដឹកនាំដោយលោកផាន ម៉ៅលីន បាននាំយកក្រុមការងារ បាញ់ថ្នាំមូសមួយមកពីប្រទេសចិន ធ្វើការបាញ់ថ្នាំ នៅតាមសាលារៀននានា ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ដែលបានកំពុងរីករាលដាលក្នុងរដូវវស្សានេះ។

ការបាញ់ថ្នាំសម្លាប់សត្វមូសនេះ បានផ្តួចផ្តើមក្រោមគំនិត របស់លោកគួច ចំរើន អភិបាល ខេត្តព្រះសីហនុ ដោយបានចាប់ផ្តើមនៅវេលាព្រឹក ថ្ងៃទី៦ កញ្ញា ២០១៩ ដែលដឹកនាំដោយលោក ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ទីរអប់រំ មន្ត្រីការិល័យជំនាញ បឋមនិងមធ្យមសិក្សា បានស្វាគមន៍និងចូលរួម ក្នុងការងារបាញ់ថ្នាំមូសនេះ ដោយមានការសម្របសម្រួលពីតំណាងសមាគម អ្នកសារព៏តមានកម្ពុជា ចិនផងដែរ។

ជាលទ្ធផលក្នុងថ្ងៃដំបូងទទួលបានសរុប៤ទីតាំង ស្មើ១៩០បន្ទប់ ទីចាត់ការសាលា៣ និង សាលប្រជុំ១។ក្នុងនោះមន្ទីរអប់រំ ១៥បន្ទប់ និងសាលប្រជុំ១ សាលាបឋមសិក្សាហ៊ុន សែនក្រុង ៥០បន្ទប់ ទីចាត់ការសាលា១ អនុវិទ្យាល័យសម្តេចឪ ២៧បន្ទប់ និងបណ្ណាល័យ១ ទីចាត់ការសាលា១ វិទ្យាល័យក្រុងព្រះសីហនុ ៩៦បន្ទប់ ទីចាត់ការសាលា១ ។

សូមបញ្ខាក់ថា ពេលអនុវត្តការងារបាញ់ថ្នាំមូសនេះ គឺស្ថិតនៅក្នុងវិស្សមកាលនៅឡើយ។ ដូចនេះមិនមានការបារម្មណ៍ ប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនោះទេ។ សកម្មភាពបាញ់ថ្នាំមូស នឹងធ្វើឡើងជាបន្តនៅថ្ងៃ៧ខែកញ្ញ២០១៩ ដោយមានគោលដៅបាញ់ នៅសាលាបឋមសិក្សាជាស៊ីម  សាលាមត្តេយ្យក្រុង សាលាបឋមសិក្សាផ្សារលើ សាលាបឋមសិក្សាហ៊ុនសែនមិត្តភាព សាលាបឋមសិក្សាតេជោសែនកម្មករ និងសាលាខេត្តផងដែរ ៕

Facebook Comments

To Top