សេដ្ឋកិច្ច & អចលនទ្រព្យ

BNI Dynamic Chapter នាំយកឱកាសអាជីវកម្ម ដល់សមាជិក និងអ្នកចូលរួម ក្នុងព្រឹត្តិការណ៍ Mega Visitor Day លើកទី៧

ភ្នំពេញ៖ បណ្តាញធុរកិច្ចអន្តរជាតិ នៃ BNI Dynamic Chapter ដែលប្រមូលផ្តុំដោយម្ចាស់អាជីវកម្ម ជាច្រើននាក់ នៅកម្ពុជា បានប្រារព្ធធ្វើឡើង នូវកម្មវិធី MEGA VISITORS DAY លើកទី៧ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមការចូលរួម ពីសំណាក់ម្ចាស់អាជីវកម្ម សហគ្រាស់ជាច្រើននាក់ ដោយបើកឱកាស យ៉ាងទូលំទូលាយ ក្នុងការដោះដូរណិជ្ជកម្ម ។

កម្មវិធី MEGA VISITORS DAY លើកទី៧នេះ បានរៀបចំធ្វើឡើងដោយ BNI Dynamic Chapter ដែលជាបណ្តាញធុរកិច្ចមួយ ក្នុងចំណោមបណ្តាញធុរកិច្ច នៃ BNI Cambodia ដោយបានបើកឱកាស ដល់ម្ចាស់អាជីវកម្ម និងម្ចាស់សហគ្រាស ដែលចូលរួម អាចពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ព្រមទាំងណែនាំ នូវផលិតផល ឬសេវាកម្មរបស់ខ្លួន ទៅកាន់ម្ចាស់អាជីវកម្មដទៃទៀត និងមានឱកាសឈានទៅរក ការសហការជាដៃគូ និងដោះដូរពាណិជ្ជកម្ម គ្នាទៅវិញទៅមកផងដែរ ។

លោកអ្នកបានដឹងហើយថា បច្ចុប្បន្ននេះ មានម្ចាស់អាជីវកម្ម និងសហគ្រាស ជាច្រើនរយនាក់ បាននឹងកំពុងចូលរួម នៅក្នុង BNI Cambodia ហើយ BNI Dynamic Chapter គឺជាផ្នែកមួយយ៉ាងសំខាន់ និងផុសផុល ជាមួយការជួយជម្រុញ ឱកាសអាជីវកម្ម ទៅកាន់ដៃគូ សមាជិករបស់ខ្លួន ដែលមានទំហំទឹកប្រាក់ រាប់ម៉ឺនដុល្លារអាមេរិក និងបន្តពង្រឹងសកម្មភាពរបស់ខ្លួន ទៅមុខជាប់ជានិច្ច ក្នុងការជួយដល់ម្ចាស់អាជីវកម្មទាំងឡាយ ឲ្យឆ្ពោះទៅរក ភាពជោគជ័យខ្លាំងឡើងៗ៕

Facebook Comments

To Top