អត្ថបទពាណិជ្ជកម្ម

ទាំងនេះជាចំណុច ដ៏ពិសេស អស្ចារ្យផ្សេងទៀត នៃអធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ …!!

ភ្នំពេញ៖ ធុញនឹងថ្មឆាប់អស់? ធុញនឹងសាកថ្មយូរក្រពេញ? តានតឹងនឹងទូរស័ព្ទដើរយឺត? ហើយក៏ព្រួយបារម្ភខ្លាចមិនអាចផ្ទុកឯកសារ ឬ រូបភាព វីដេអូអនុស្សាវរីយ៍អស់មែនអត់? ខ្ញុំពិតជាជឿថា អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ ប្រាកដជាធ្លាប់ឆ្លង កាត់ស្ថានភាពបទពិសោធន៍ ទាំងអស់នេះ ហើយក៏មិនចង់ជួបទៀតដែរ!!

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ពេលនេះ ជាមួយនឹង អធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ ដែលកំពុងតែមានវត្តមាន លើទីផ្សារកម្ពុជា ជាមួយនឹងការគាំទ្រ ដ៏ច្រើនលើសលុបនេះ លោកអ្នកឈប់ បារម្ភទៀតទៅ!

ហេតុដូច្នេះហើយទើបថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានលើកយក បណ្តុំលក្ខណៈពិសេសទី ២ (Performance) បន្ថែមទៀតដើម្បីឱ្យអ្នកប្រើប្រាស់ បានដឹងកាន់តែច្បាស់ និងរីករាយជាមួយ នឹងបទពិសោធន៍ដែលពុំធ្លាប់ មាននៃអធិរាជស្មាតហ្វូន ប៊ិកដែលមានតែមួយគ្មានក្នុងលោក។ ខណៈនេះកុំឱ្យប្រិយមិត្តក៏ដូចជាអតិថិជនទាំងអស់រង់ចាំ យូរសូមមកមើលនៅខាងក្រោម នេះទាំងអស់គ្នា!

* POWER THAT LASTS ALL DAY: ត្រង់ចំណុចនេះក្រុមហ៊ុន សាមសុង បានធ្វើការ Upgrade នូវអនុភាពថាមពល ថ្មរបស់ខ្លួនឱ្យកាន់តែធំ ប្រើប្រាស់បានយូរ ដែលអាចឱ្យលោកអ្នករីករាយជាមួយ ការកម្សាន្ត ឬបំពេញការងារផ្សេងៗរបស់លោកអ្នក បានយ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត!

* SUPER FAST CHARGING: អ្វីគ្រប់យ៉ាង គឺសុទ្ធតែមានភាព អស្ចារ្យ និងដំណើរការបានលឿនបំផុត! បច្ចេកវិទ្យាមួយនេះ គឺលោកអ្នកគ្រាន់តែសាកថ្មតែមួយ ភ្លែតប៉ុណ្ណោះតែលោកអ្នកអាចប្រើប្រាស់ បានយូរផងដែរ! (បច្ចេកវិទ្យាសាកថ្មលឿនជាងមុនខ្លាំង)!

* HYPER FAST PROCESSOR: ត្រង់ចំណុចនេះ សាមសុង បានផ្តល់ជូននូវ 12GB RAM ខណៈដែលទំហំមេម៉ូរី អាចផ្ទុកដល់ 512GB និងអាចបន្ថែមក្រៅ (SDCard) រហូតដល់ 1T! ត្រង់ន័យនេះហេតុអ្វីលោកអ្នកត្រូវស្ពាយ កុំព្យូទ័រយូរដៃ ឬ (External storage) តាមខ្លួននោះ? ពិតណាស់ សាមសុង ពិតជាគិតគូរយ៉ាងល្អឥតខ្ចោះ ជូនដល់អ្នកប្រើប្រាស់ទាំងអស់ នាពេលបច្ចុប្បន្ននេះ!

សូមជម្រាបថា Samsung Galaxy Note 10 និង 10+ នៅមានចំណុចដែលអស្ចារ្យជាច្រើនជាងនេះទៀត ដូច្នេះសូមអតិថិជនទាំងអស់ រង់ចាំទស្សនាបន្តទៀត នៅពេលដ៏ឆាប់ខាងមុខនេះ តើមានអ្វីទៀតដែល ធ្វើឲ្យស្តេចស្មាតហ្វូនប៊ិចនេះកាន់តែអស្ចារ្យ? សម្រាប់ព័ត៌មានបន្ថែម សូមមកសាកសួរ និងទស្សនាដោយផ្ទាល់ នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយ របស់ក្រុមហ៊ុន ដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនង មកកាន់លេខ 1800 203 232 ៕

Facebook Comments

To Top