អត្ថបទពាណិជ្ជកម្ម

រកឃើញអ្នកឈ្នះរង្វាន់ ១ម៉ឺនដុល្លារទី ១៨ទី១៩ និងទី២០ ពីស្រាបៀរអាន់ឆ័រ

ភ្នំពេញ៖ស្រាបៀរអាន់ឆ័របានរៀបចំ កម្មវិធីប្រគល់រង្វាន់ ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួនបីរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 13 (ដប់បី) នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពី ការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ឡឹង សំផូ មកពីខេត្តកំពង់ធំ លោកស្រី ដាវ សុភ័ក្ត មកពីរាជធានីភ្នំពេញ និងលោក ចាប សុភ័ក្ត្រ ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ បានប្រសាស៍បញ្ជាក់ដូចគ្នាថា ស្រាបៀរពិតជាប្រគល់រង្វាន់ពិតៗ ដល់រូបគាត់ទាំងបីប្រាកដមែន ហើយសូមអតិថិជនស្រាបៀរអាន់ផ្សេងទៀតបន្តគាំទ្រស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចរូបគាត់ទាំងបី។

កម្មវិធីឈ្នះរង្វាន់ ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពី ស្រាបៀរអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំង រង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពី ស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូន អ្នកឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រ ស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀត លោកអ្នកអាចបើកភ្លាម នៅតាមដេប៉ូចែកចាយ ស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញ សម្បក កំប៉ុង និងក្រវិលកំប៉ុង ដែលឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមាន ឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់ អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាម រយៈលេខ៖ 092 333 900 / 010 833 000។
ពិសាដោយការទទួលខុសត្រូវ!

Facebook Comments

To Top