អន្តរជាតិ

 រុស្ស៊ី ដំណេីរការរោងចក្រកែច្នៃ គ្រឿងសមុទ្រ នៅកោះមានជម្លោះ ជាមួយជប៉ុន ដេីម្បីដាក់សម្ពាធ លេីលោក អាបេ មុនកិច្ចប្រជុំ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានស្វាគមន៍ការបើករោងចក្រកែច្នៃគ្រឿង សមុទ្រថ្មីមួយ នៅលើកោះដែលជាផ្នែកនៃជម្លោះទឹកដីជាមួយជប៉ុន ក្នុងចលនាជាក់ស្តែង ដើម្បីដាក់សម្ពាធ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ មុនកិច្ចពិភាក្សា របស់មេដឹកនាំទាំងពីរ នៅថ្ងៃក្រោយ។

លោកពូទីនបានផ្ញើសារជាវីដេអូអបអរសាទរសម្រាប់ ពិធីមួយ ដែលសម្គាល់ការចាប់ផ្តើមប្រតិបត្តិការ នៅរោងចក្រនៅលើកោះ Shikotan ដែលជាកោះមួយក្នុងចំណោមកោះទាំង ៤ ដែលគ្រប់គ្រងដោយរុស្ស៊ី និងអះអាងដោយជប៉ុន នៅកោះហុកកៃដូ។ ជម្លោះទឹកដីនេះបានរារាំងប្រទេសទាំងពីរ មិនឲ្យបញ្ចប់សន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាម។

វាជារឿងកម្រសម្រាប់មេដឹកនាំរុស្ស៊ី ដែលចូលរួមព្រឹត្តិការណ៍ ដែលទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចនៅលើកោះនោះ។

លោកអាបេ និងលោក ពូទីន បានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកា ដើម្បីបង្កើនការចរចា សម្រាប់សន្ធិសញ្ញាសន្តិភាពមួយ ដោយផ្អែកលើសេចក្តីប្រកាសរួមឆ្នាំ១៩៥៦ ដែលថាទីក្រុងមូស្គូ នឹងប្រគល់កោះ Shikotan និង Habomai ដែលជាកោះតូចៗ២ ក្នុងចំណោមកោះទាំង ៤ បន្ទាប់ពីបញ្ចប់សន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងតូក្យូ៕

Facebook Comments

To Top