កីឡា

ចប់ការប្រកួត ក្រុមកម្ពុជាស្មើក្រុមហុងកុង ១ទល់១ វគ្គជម្រុះនៃ“2022 Qatar World Cup”

ភ្នំពេញ៖ កម្ពុជាស្មើ ក្រុមហុងកុង ១ទល់១សម្រាប់ការប្រកួត វគ្គជម្រុះដំណាក់កាលទី២ នៅតំបន់អាស៊ីនៃព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ពិភពលោក ២០២២ នៅប្រទេសកាតា នាយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពូល Cនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់គ្រាប់នាំមក របស់ក្រុមហុងកុងមកលើក្រុមកម្ពុជា រកបានដោយកីឡាករ Tan Chun lok ពាក់អាវលេខ១៦ នៅនាទីទី១៦ ឈានចូលដល់នៅនាទី៤៣ កីឡាករកែវ សុខផេង ពាក់លេខ១៤តាមស្មើវិញ ចប់ការប្រកួតតង់ទី១រយៈពេល៤៥ លទ្ធផល ១ទល់១។

ឈានចូលតង់ទី២ ក្រុមទំាង២ មិនអាចបំបែកពងមាន់គ្នា ទៅវិញទៅមកទេ ក្រោយបញ្ចប់៩០លទ្ធផល ១ទល់១៕

Facebook Comments

To Top