កីឡា

ក្រុមកម្ពុជា ស្មើ ក្រុមហុងកុង ១ទល់១ក្នុងតង់ទី១ នៅតំបន់អាស៊ីនៃ“2022 Qatar World Cup”

ភ្នំពេញ៖ កម្ពុជាស្មើក្រុមហុងកុង ១ទល់១ក្នុងតង់ទី១ សម្រាប់ការប្រកួតវគ្គជម្រុះដំណាក់កាលទី២ នៅតំបន់អាស៊ីនៃព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ពិភពលោក២០២២ នៅប្រទេសកាតានាយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះវេលាម៉ោង៦.៣០នាទី ក្នុងពូល Cនៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

សម្រាប់គ្រាប់នាំមករបស់ក្រុមហុងកុង មកលើក្រុមកម្ពុជារកបានដោយកីឡាករ Tan Chun lok ពាក់អាវលេខ១៦ នៅនាទីទី១៦ ឈានចូលដល់នៅនាទី៤៣ កីឡាករកែវ សុខផេង ពាក់លេខ១៤តាមស្មើវិញ ចប់ការប្រកួតតង់ទី១រយៈពេល៤៥ លទ្ធផល ១ទល់១៕ ដោយ៖លី ភីលីព

Facebook Comments

To Top