អត្ថបទពាណិជ្ជកម្ម

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី ដំបូងនៅកម្ពុជា ផ្តល់នូវបច្ចេកវិទ្យា វេជ្ជសាស្រ្តទំនើប និងសុខុមាលភាព ស្តង់ដារ Singapore

ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) ដែលមានលោក Anthony Tan ជានាយកប្រតិបត្តិនៃ DrMap កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ជាផ្លូវការលើកដំបូងមួយ ដើម្បីបង្ហាញឲ្យឃើញនូវបច្ចេកវិទ្យា វេជ្ជសាស្រ្តទំនើប និងសុខុមាលភាព ស្តង់ដារប្រទេសសិង្ហបុរី មាននៅក្នុង មជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខមាលភាព ដ៏ទំនើបរបស់ខ្លួន ។

លោក Anthony Tan បានមានប្រសាសន៍ នោក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅឯអគារដឹប្រ៊ីដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ថា “គោលបំណងនៃកម្មវិធី សន្និសីទសារព័ត៌មានរបស់យើងនៅថ្ងៃនេះ គឺដើម្បីបង្ហាញអំពីក្រុមវេជ្ជបណ្ឌិត ដែលមានជំនាញឯកទេសពិសេស របស់យើង និងជូនដំណឹង ដល់សាធារណជន ឱ្យបានជ្រាបថា មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី នឹងបើកដំណើរការ នៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយយើងនឹងចាប់ផ្ដើម ទទួលអតិថិជន និងអ្នកជំងឺ ដើម្បីផ្ដល់ជូន នូវ សេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់ និងទំនើបរបស់យើង”។

លោក Tan បានមានប្រសាសន៍បន្តទៀតថា “យើងពិតជាមានមោទនភាព ចំពោះកិច្ចការដែលយើងបានធ្វើ និងចំពោះកិច្ចការ ដែលយើងគ្រោង នឹងធ្វើដោយការបង្កើត SGMC នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់យើង ទៅលើផ្នែកថែទាំវេជ្ជសាស្រ្ត និងសុខមាលភាពគ្រប់ផ្នែកផងដែរ។ ទាំងប្រជាជនកម្ពុជា និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជាពីមុន តែងតែធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទៅទទួលសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាព ប៉ុន្តែចាប់ពីពេលនេះពួកគាត់ អាចទទួលបានសេវាកម្ម ប្រកបដោយគុណភាព កម្រិតដូចនៅក្នុងប្រទេសសិង្ហបុរី នៅក្នុងទីក្រុងភ្នំពេញតែម្ដង”។

លោកបានឲ្យដឹងថា SGMC នឹងផ្ដល់នូវសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពគ្រប់ផ្នែក ដែលមានចាប់ពីសេវាកម្ម វេជ្ជសាស្រ្តទូទៅ ពិនិត្យសុខភាព និងការថតឆ្លុះធ្វើរោគវិនិច្ឆ័យ សេវកម្មសុខភាពស្រ្តី ផ្នែកកែសម្ផស្ស ការវះកាត់ទូទៅ ការព្យាបាលដោយកាំរស្មីឡាស៊ែរ ការព្យាបាលដោយ អ៊ីយ៉ុងអវិជ្ជមាន និងកាំរស្មីអ៊ីនហ្រ្វា (NIFI) ការព្យាបាលដោយប្រើកំអែខ្សាច់ភ្នំភ្លើង (Volcanic Sand Bath Therapy) ការព្យាបាលដោយ ផ្ដល់ជាតិទឹកសេរ៉ូម IV និងសេវាកម្មអាហារូបត្ថម្ភ ជាដើម។

គោលបំណងសំខាន់បំផុត របស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី នៅកម្ពុជានេះ គឺដើម្បីផ្ដល់សេវាកម្ម ថែទាំវេជ្ជសាស្រ្តឈានមុខគេ ស្របទៅតាមស្តង់ដារឯកទេស និងទឹកចិត្តដ៏ល្អប្រពៃ របស់វេជ្ជបណ្ឌិតជំនាញ ឯកទេសសិង្ហបុរី និងកម្ពុជា ព្រមទាំង ដើម្បីពាំនាំមកនូវ សេវាកម្មសុខុមាលភាព វេជ្ជសាស្រ្តសិង្ហបុរី ពេញលេញជូនដល់ ប្រទេសកម្ពុជាផងដែរ ។ SGMC ត្រូវបានបង្កើតឡើង ដោយគោរពយ៉ាងខ្ជាប់ខ្ជួនបំផុត នូវបទដ្ឋានសុវត្ថិភាព និងក្រមសីលធម៌ខ្ពស់បំផុត។

ក្នុងនោះដែរ តាមការលើកឡើង របស់លោក វេជ្ជបណ្ឌិត Roy Koh Kiok Miang ដែលជាគ្រូពេទ្យឯកទេស ផ្នែកវះកាត់ប្រព័ន្ធសរសៃប្រសាទ និងជាសមាជិក នៃគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ SGMC ដែលគ្រប់គ្រងទៅលើ ផ្នែកក្រមសីលធម៌ និងបទដ្ឋានវេជ្ជសាស្រ្ត បានគូសបញ្ជាក់ថា “ការផ្ដល់សេវាកម្ម ជូនអតិថិជនរបស់យើង និងជួយឱ្យពួកគាត់ ទទួលបានសុខុមាលភាពដ៏ល្អ មិនត្រឹមតែជាបុព្វសិទ្ធិមួយប៉ុណ្ណោះទេ ប៉ុន្តែក្រុមការងារទាំងអស់របស់យើងនៅ SGMC បានចាត់ទុកការផ្ដល់សេវាកម្មរបស់យើង ជូនអតិថិជនជាទំនួលខុសត្រូវមួយផងដែរ”។ ក្នុងនាមមជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយ យើងសូមធានាថា រាល់ពិធីសារ និងនីតិវិធីសុទ្ធតែ ប្រកបទៅដោយក្រមសីលធម៌ខ្ពស់ អនុវត្តតាមនីតិវិធីវេជ្ជសាស្រ្ត និងអ្នកជំងឺ ព្រមទាំងបទដ្ឋានសុវត្ថិភាពផងដែរ។ លើសពីនេះទៅទៀត មុនពេលនីតិវិធីថ្មីណាមួយ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដាក់អនុវត្ត និងដាក់ឱ្យប្រើប្រាស់ SGMC ធ្វើការត្រួតពិនិត្យយ៉ាងលម្អិតល្អន់បំផុត ដើម្បីធានាថា រាល់បទដ្ឋានទាំងអស់សុទ្ធតែត្រូវបាន គោរពយ៉ាងម៉តចត់”។

ក្រៅពីវេជ្ជបណ្ឌិត Koh គណៈកម្មាធិការ វេជ្ជសាស្រ្ត រួមមាន វេជ្ជបណ្ឌិត Mark L. Gordon ដែលជាវេជ្ជបណ្ឌិតឯកទេស ផ្នែកជំងឺក្រពេញអ័រម៉ូន (Interventional Endocrinology Specialist) និងជាប្រធានក្រុមនាយក ផ្នែកវេជ្ជសាស្រ្តរបស់ DrMap ផងដែរ។

លោក Anthony បានគូសបញ្ជាក់បន្ថែមទៀតថា “យើងជាមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ដែលមានចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងបទដ្ឋានសុវត្ថិភាព និងសុខុមាលភាព តាមរយៈ DrMap ដែលជាប្រភពដំបូងគេ នៃការរៀបចំនីតិវិធី។ គណៈកម្មាធិការ វេជ្ជសាស្រ្តរបស់យើង ធ្វើការត្រួតពិនិត្យ និងអនុម័តជាចុងក្រោយ ដើម្បីធានាថាបទដ្ឋានជាតិ និងអន្តរជាតិត្រូវបានគោរពយ៉ាងត្រឹមត្រូវបំផុត”។

ក្នុងឱកាសនោះ វេជ្ជបណ្ឌិតក្នុងប្រទេស Setheka Yin ការបានធ្វើការបង្ហាញ ការពិនិត្យជំងឺមហារីកស្បូន និងការពន្យល់អំពីការព្យាបាល ដោយផ្ដល់ជាតិទឹកសេរ៉ូម IV (hydration therapy) ព្រមទាំងអំពីអត្ថប្រយោជន៍ នៃវិធីព្យាបាលនេះចំពោះសុខភាព និងសុខមាលភាពរយៈពេលវែង ពីសំណាក់វេជ្ជបណ្ឌិតអន្តរជាតិ របស់យើងគឺ វេជ្ជបណ្ឌិត Jason Phan និងវេជ្ជបណ្ឌិត Alison Gordon មកពីសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី មិនត្រឹមតែមានសម្ភារ បរិក្ខារវេជ្ជសាស្រ្តទំនើបជាច្រើន ក្នុងនោះមជ្ឈមណ្ឌល ក៏ត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ព្រមទាំងទាំងមាន ការផ្តល់សេវាអាហារសុខភាព ពី Pure Bar និងកាហ្វេសុខភាព នៅក្នុងមជ្ឈមណ្ឌលនេះផ្ទាល់ ដែលនឹងចាប់ផ្ដើម បើកបម្រើទាំងអតិថិជនរបស់ SGMC និងសាធារណៈជនទូទៅ ចាប់ពីថ្ងៃទី៦ ខែកញ្ញានេះតទៅ។ Pure Bar ផ្ដល់នូវអាហារប្រកបដោយឱជារស សម្បូរជីវជាតិ និងផ្ដល់នូវសុខភាព ដល់សហគមន៍ទាំងមូល ព្រមទាំងផ្តល់នូវតម្លៃកម្មវិធីពិសេស ទៅលើមុខម្ហូប និងភេសជ្ជៈ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ដោយប្រកាន់ខ្ជាប់ នូវគោលបំណងរបស់ SGMC ដើម្បីក្លាយជាគោលដៅ នៃរបៀបរស់នៅប្រកបដោយ សុខុមាលភាព ផ្នែកផ្សេងៗ នៃអគារមជ្ឈមណ្ឌលនេះ ត្រូវបានតុបតែង ឬរចនា ដោយអ្នករចនាកម្ពុជា សិង្ហបុរី និងជប៉ុន។ កត្តានេះគូសបញ្ជាក់ អំពីវិធីសាស្រ្តសុខុមាលភាព គ្រប់ផ្នែកដែលបរិយាកាស នៅ SGMC ក៏ជាកត្តាដ៏សំខាន់មួយ ដើម្បីធ្វើឱ្យការរស់នៅ ប្រកបដោយភាពសុខដុមផងដែរ។

ដោយផ្អែកទៅលើជំនឿថា ពលរដ្ឋគ្រប់រូបសមនឹងទទួលបាន សេវាកម្មថែទាំល្អប្រសើរ ប្រកបដោយទំនុកចិត្តខ្ពស់ ទើប SGMC អនុវត្តនូវវិធីសាស្រ្ត គ្រប់ជ្រុងជ្រោយ ដែលផ្ដល់នូវសេវាកម្ម ថែទាំសុខភាព គុណភាពខ្ពស់ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គល ដោយផ្អែកលើការព្យាបាល វេជ្ជសាស្រ្ត ដំណើរការ និងពិធីសារផ្អែកលើភ័ស្តុតាង។ ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី វេជ្ជបណ្ឌិតជំនាញ ផ្នែកឆ្លុះកាំរស្មីអ៊ិច និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ មកពីប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសកម្ពុជា ដែលសុទ្ធតែបានទទួលស្គាល់ ជាអន្តរជាតិ ជាអ្នកឯកទេស នៅក្នុងផ្នែកវេជ្ជសាស្រ្តនីមួយៗ របស់ខ្លួន។

ដោយសង្កត់ធ្ងន់ ទៅលើឱសថ និងការព្យាបាលការពារ និងបង្កើតកោសិកាថ្មី សេវាកម្ម SGMC ត្រូវបានបង្កើតឡើង ដើម្បីទទួលបាលសុខមាលភាព ទៅលើគ្រប់ផ្នែក រៀបចំឡើង ដើម្បីផ្ដល់នូវសុខភាពល្អ សម្រាប់គ្រប់សរីរាង្គទាំងអស់ ដោយមិនគ្រាន់តែព្យាបាល ទៅលើរោគសញ្ញា ដែលមានលក្ខណៈធ្ងន់ធ្ងរឡើយ ។

សូមរំលឹកថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ SGMC នឹងបើកបម្រើសាធារណជន សម្រាប់សេវាកម្មវេជ្ជសាស្រ្តទូទៅ ការពិនិត្យសុខភាព និងសេវាថែទាំសុខភាពទូទៅ។ សេវាកម្មសុខុមាលភាព វេជ្ជសាស្រ្តបន្ថែម នឹងត្រូវធ្វើឡើង ជាដំណាក់កាល ដើម្បីធានាថា ការថែទាំអ្នកជំងឺ ទទួលបាននូវលទ្ធផលល្អប្រសើរ និងជាទីពេញចិត្ត។ នៅត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា កញ្ចប់សេវាកម្មសុខុមាលភាព និងសេវាកម្មព្យាបាលពេញលេញ របស់ SGMC នឹងមានផ្ដល់ជូន សម្រាប់សហគមន៍ទាំងមូលនៅ ក្នុងប្រទេសកម្ពុជា៕

Facebook Comments

To Top