កីឡា

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងការសាទរនិងរំភើបចិត្ត ចំពោះ កីឡាករបាល់ទាត់ ស្វែង សំណាង!

 

ភ្នំពេញ:​ កីឡាករបាល់ទាត់ ស្វែង សំណាង ជាអតីតកីឡាករ របស់ ក្លឹបអធិរាជភ្នំស្វាយ ខេត្តបន្ទាយមានជ័យដែលជាក្លឹបផ្តួចផ្តើមបង្កើតឡើងដោយ លោក រ័ត្ន ស្រ៊ាង ត្រូវបានចូលប្រកួត ក្នុងក្រុមជម្រើសជាតិកម្ពុជា ពានរង្វាន់ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 វគ្គជម្រុះជុំទី២ រវាងក្រុម កម្ពុជា Vs ហុងកុង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ៦៖៣០នាទីល្ងាច នាពហុកីឡាដ្ឋានជាតិអូឡាំពិក កម្ពុជា។

អ្វីដែលធ្វើឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការចាប់អារម្មណ៍សម្តែងការសាទរនិងរំភើប ចំពោះកីឡាករ ស្វែង សំណាង ព្រោះតែ កីឡាកររូបនេះ គឺបានដុះពន្លកឡើងក្រោមការជ្រោមជ្រែងពីសំណាក់លោក រ័ត្ន ស្រ៊ាង កាលពីឯកឧត្តម នៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដែលនៅពេលនោះ គឺលោក​ បានចូលរួមគាំទ្រនិងលើកស្ទួយពេញទំហឹង លើវិស័យបាល់ទាត់ តាមរយៈការរៀបចំឲ្យមានការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ផ្សេងៗ​ន​ ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ រៀបចំសហការណ៍ជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ធ្វើការបណ្តុះបណ្តាលអជ្ញាកណ្តាល​ និងគ្រូបង្វឹកបាល់ទាត់ប្រចាំ ខេត្តបន្ទាយមានជ័យ បានជាច្រើនវគ្គ ។ ជាពិសេសលោក​ បានបង្កើតក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ ដោយធ្វើការបណ្តុះបណ្តាល កីឡាករទាំងបុរស ស្ត្រី និងកុមារក្រោម១៣ឆ្នាំ បានជាច្រើនរយនាក់។

ក្រៅពីកីឡាករ ស្វែង សំណាង ក៏នៅមានអតីតកីឡាករ របស់ក្លឹបអធិរាជភ្នំស្វាយ១០រូបផ្សេងទៀត ដែលត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា ជ្រើសរើសមកបណ្តុះបណ្តាលបន្ថែមនៅសាលាបាល់ទាត់ជាតិ និងបានចូលរួមលេង ឲ្យក្រុមជម្រើសជាតិក៏ដូចជាលេងឲ្យក្លឹបល្បីៗជាច្រើននៅភ្នំពេញផងដែរ ជាក់ស្តែងដូចជា៖

1_រី លាភផេង សាលាបាល់ទាត់ជាតិ
2_ជូ សិនទិ សាលាបាល់ទាត់ជាតិ
3_ គឹម អាន សាលាបាល់ទាត់ជាតិ
4_ជួង មករា សាលាបាល់ទាត់ជាតិ
5_ស្រួច ជីវ័ន្ត សាលាបាល់ទាត់ជាតិ
6_ សឿត ណាវ៉ា ក្លឹប បឹងកេត
7_ ឱ ភារុណ ក្លឹប បឹងកេត
8_ ពៅ ចាន់ថេត ក្លឹប វិសាខា
9_ សៀង ណាំឈីវ ក្លឹបណាហ្គា
10_ ចាន់ ហួង ក្លឹប អង្គរTiger

Facebook Comments

To Top