អត្ថបទពាណិជ្ជកម្ម

ទិញស្រាបៀរកម្ពុជា តែមួយកំប៉ុងសោះ ហើយអត់ត្រជាក់ទៀត ត្រូវរង្វាន់៤០លានរៀល

ភ្នំពេញ៖ សន្តិសុខក្រុមហ៊ុនឯកជនមួយ លោក ប្រាក់ សាបាន រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទិញស្រាបៀរកម្ពុជាតែមួយកំប៉ុងប៉ុណ្ណោះ ហើយមិនត្រជាក់ទៀត យកទៅពិសាក្រោយបម្រើការងារ បែរជាមានសំណាងត្រូវរង្វាន់៤០លានរៀល។

លោក សាបាន រៀបរាប់ថា៖ «ខ្ញុំមិននឹកស្មានថា ស្រាបៀរកម្ពុជា ដែលខ្ញុំទិញ គឺត្រូវរង្វាន់ធំបែបនេះសោះ ព្រោះពេលទៅទិញនោះ គឺអស់អាត្រជាក់ពីធុងក្លាសេ បាត់ទៅហើយ អញ្ចឹងខ្ញុំក៏សម្រេចទិញ អាកំប៉ុង ដែលមិនត្រជាក់ទៅ។ មិនដឹងថា ជារឿងចៃដន្យ ឬជាសំណាងទេ ព្រោះត្រឹមតែមួយកំប៉ុងសោះ ខ្ញុំបានត្រូវរង្វាន់ធំបែបនេះ» ៕

Facebook Comments

To Top