សេដ្ឋកិច្ច & អចលនទ្រព្យ

កូរ៉េខាងត្បូង-មីយ៉ាន់ម៉ា គ្រោងបើកកិច្ចប្រជុំកំពូល ស្ដីពីទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះក្នុងគោលបំណងបើកផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមូន ទៅកាន់ប្រទេសនេះជាលើកដំបូងដោយប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេល ៧ ឆ្នាំគឺស្របនឹងយុទ្ធនាការរដ្ឋបាលរបស់លោក ដើម្បីឆ្ពោះទៅរកប្រជាជាតិអាស៊ីអាគ្នេយ៍ ក្រោមគោលនយោបាយថ្មីរបស់កូរ៉េខាងត្បូង។

លោកមូន កំពុងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយសប្តាហ៍នៃតំបន់នេះ ដែលបាននាំលោកទៅប្រទេសថៃរួចទៅហើយដែល ជាកន្លែងដែលលោក បានជួបពិភាក្សាជាមួយលោកប្រាយុទ្ធចាន់អូឆា ជាពិសេសលើការពង្រឹងភាពជាដៃគូនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top