សេដ្ឋកិច្ច & អចលនទ្រព្យ

លោក ដូណាល់ ត្រាំ អួតអាងពីភាពជោគជ័យកែប្រែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានប្រារព្ធទិវាពលកម្មដោយអួតអាងអំពីជោគជ័យផ្នែករដ្ឋបាលរបស់លោក រួមទាំងការកែប្រែកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយកូរ៉េខាងត្បូងផងដែរ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា ការប្រកាសរបស់លោក ត្រាំ សម្រាប់ទិវាពលកម្មត្រូវបានចេញផ្សាយដោយសេតវិមាននៅថ្ងៃសុក្រ ប៉ុន្តែក៏ត្រូវបានសរសេរដោយប្រធានាធិបតីកាលពីថ្ងៃចន្ទម្សិលមិញនេះផងដែរ។

លោកបានសរសេរថា“ រដ្ឋបាលរបស់ខ្ញុំបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មតែម្ខាង ដើម្បីទទួលបានល័ក្ខខ័ណ្ឌសមរម្យ សម្រាប់ក្រុមហ៊ុន និងកម្មករអាមេរិក” ។

លោកបានបន្ថែមថា“ យើងក៏បានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសារសំខាន់បំផុតមួយរបស់យើង គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិកនិងកូរ៉េ ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់កម្មករអាមេរិក”៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top