តារា

ព្រោះរូប២សន្លឹកនេះ Fan នាំគ្នាសរសើរ Dilireba ថា ត្រកៀកស្អាតឥតទាស់

ចិន៖ តារាសម្តែងDilireba ដែលកំពុងលេចធ្លោខ្លាំង ក្នុងវិស័យភាពយន្តចិននោះ តែងត្រូវមហាជនកោតសរសើរ ពីសម្រស់និងសម្ថភាពសម្តែង ហើយថ្មីៗនេះគ្រប់គ្នាលាន់មាត់ ពីត្រកៀកមេអំបៅរបស់នាង ។

បន្ទាប់ពីរូបថតក្រោយខ្នង ស្លៀករ៉ូបសរឹបត្រកៀករបស់ Dilireba ត្រូវចែកចាយក្នុងបណ្តាញសង្គម អ្នកគាំទ្រជាច្រើនលាន់ថា “ត្រកៀកនាងស្អាតដូចមេអំបៅ” និងខ្លះទៀតថា “រាងពីក្រោយរបស់នាងស្អាតណាស់ មនុស្សស្រីគ្រប់គ្នា ចង់បានត្រកៀកបែបនេះ “ ។ នេះមិនមែនជាលើកទីមួយទេដែល Dilireba ត្រូវមហាជនសរសើរបែបនេះ គឺនាងត្រូវគេអួតរាល់ពេល ចូលរួមកម្មវិធីធំៗ ពិសេសពេលស្លៀករ៉ូបវែង ។

ប្រឡូកក្នុងវិស័យភាពយន្តចិន ជាង៥ ឆ្នាំតារាសម្តែងវ័យ២៧ ឆ្នាំ Dilireba ហាក់សន្ទុះគាំទ្រខ្លាំង មិនចាញ់តារារាមច្បង ហើយឆ្នាំនេះឈ្មោះរបស់នាង បានឈរលើតារា Forbes ក្នុងជាមួយតារាល្បី១០០ នាក់ទៀតផង ៕

Facebook Comments

To Top