សេដ្ឋកិច្ច & អចលនទ្រព្យ

កូរ៉េខាងត្បូង គ្រោងដកជប៉ុន ចេញពីបញ្ជីដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្ដ នៅចុងខែនេះ

សេអ៊ូល៖ ក្រសួងពាណិជ្ជកម្មរបស់ក្រុងសេអ៊ូលបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង នឹងអនុវត្តនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការទម្លាក់ជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្ម ដែលគួរឱ្យទុកចិត្តនៅចុងខែនេះ ចំពេលមានជម្លោះពាណិជ្ជកម្មកើនឡើងរវាងប្រទេសជិតខាងអាស៊ីទាំងពីរ។

នៅដើមខែនេះរដ្ឋាភិបាលទីក្រុងសេអ៊ូល បានសម្រេចចិត្តកែលម្អការធ្វើចំណាត់ថ្នាក់ក្រុមដៃគូពាណិជ្ជកម្មរបស់ខ្លួនទៅជា៣ក្រុម ដែលបច្ចុប្បន្នមានពីរក្រុម ដោយដាក់ទីក្រុងតូក្យូ ជាក្រុមដែលស្ថិតក្នុងចំណាត់ថ្នាក់ជាវិធានការប្រឆាំងនឹងការសម្រេចចិត្តរបស់ជប៉ុន ក្នុងការដកកូរ៉េខាងត្បូងចេញពីតំណែងដៃគូពាណិជ្ជកម្មដែលពេញចិត្ត។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឲ្យដឹងថាការធ្វើចំណាត់ថ្នាក់ឡើងវិញនៃដៃគូពាណិជ្ជកម្មរបស់ខ្លួននឹងចូលជាធរមាននៅចុងខែនេះបន្ទាប់ពី ប្រមូលមតិសាធារណៈរហូតដល់ថ្ងៃអង្គារ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top