សុខភាព

កុមារជិត ៦០០នាក់ហើយ បាត់បង់ជីវិត ដោយសារតែជំងឺអេបូឡា

យូអិន:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣១ ខែសីហានេះ បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាល នៃជំងឺអេបូឡា នៅសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ មួយឆ្នាំកន្លងមក កុមារជិត ៦០០ នាក់ក្នុងចំណោមកុមារ ប្រមាណ ៨៥០ នាក់ដែលបានឆ្លងវីរុសនេះ និងបានបាត់បង់ជីវិត។

ជាសេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការងារកុមារ UNICEF បានបញ្ជាក់ទៀតថា ព័ត៌មាននៃចំនួនអ្នកស្លាប់ សរុបឥឡូវបានឆ្លង ទៅដល់មនុស្ស២០០០ នាក់ ក្នុងចំណោមករណីជាង ៣.០០០ ដែលវាបានក្លាយ ទៅជារឿងគួរឲ្យសង្វេគមួយ សម្រាប់ពិភពលោក ដើម្បីបង្កើនការខិតខំ កម្ចាត់ជំងឺដ៏សាហាវនេះ និងបញ្ចប់ការផ្ទុះឡើងនេះសាជាថ្មី។

ក្នុងចំណោមទឹកប្រាក់ចំនួន ១២៦ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការ របស់កុមារនិងសហគមន៍ UNICEF រហូតមកដល់ពេលនេះខ្លួន បានផ្តល់ថវិកាចំនួន ៣១ ភាគរយហើយ UNICEF នឹងនៅតែត្រូវការការគាំទ្រ ពីអន្តរជាតិបន្ថែមទៀត នៅពេលនេះ។

ការិយាល័យទទួលបន្ទុក កិច្ចការព័ត៌មាន បានប្រកាសដែរថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres នឹងធ្វើដំណើរ ទៅកាន់តំបន់ ដែលរងផលប៉ះពាល់ នៅសាធារណៈរដ្ឋកុងហ្គោ នៅថ្ងៃសៅរ៍នេះ ដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយជនរងគ្រោះ និងក្រុមគ្រួសារ ដែលកំពុងប្រយុទ្ធ នឹងការរីករាលដាលនៃជំងឺនេះ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top