អន្តរជាតិ

មេដឹកនាំរុស្ស៊ី-ជប៉ុន នឹងជួបពិភាក្សាគ្នាអំពីសន្ធិសញ្ញាសន្តិភាព នៅទីក្រុងវ្ល៉ាឌីស្ដុក

តូក្យូ៖ ការិយាល័យប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក ក្នុងតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី នៅចុងបញ្ចប់នៃវេទិកាសេដ្ឋកិច្ច។

ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ដោយដកស្រង់សម្ដីជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីលោក Yuri Ushakov ថាបញ្ហានៃសន្ធិសញ្ញាសន្តិភាពរុស្ស៊ី-ជប៉ុន នឹងក្លាយជាប្រធានបទមួយ ដែលត្រូវពិភាក្សាដោយមេដឹកនាំនៅក្រៅវេទិកាសេដ្ឋកិច្ចខាងកើតចាប់ពីថ្ងៃទី៤-៦ ខែកញ្ញា។

ប្រទេសជប៉ុននិងរុស្ស៊ី នៅតែជាប់គាំងដោយសារជម្លោះទឹកដីបន្ទាប់ពីមានកិច្ចពិភាក្សាទ្វេភាគីជាង ២៥ រវាងលោកអាបេនិងលោក ពូទីន។ ស្ថានភាពជម្លោះនៃប្រជុំកោះ ដែលទាមទារដោយជប៉ុន ហើយគ្រប់គ្រងដោយរុស្ស៊ីនៅលើកោះហុកកៃដូ បានរារាំងប្រទេសទាំងពីរមិនឲ្យធ្វើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាម៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top