ពីនេះពីនោះ

ព្រឹត្តិការណ៍ BNI CNC 2019 បាននឹងកំពុងដំណើរការ ក្រោមការចូលរួម ពីម្ចាស់អាជីវកម្ម ជាង៥០០នាក់

ភ្នំពេញ៖ តាមការគ្រោងទុក ព្រឹត្តិការណ៍ប្រចាំឆ្នាំ នៃ BNI Cambodia National Confernce 2019 (BNI CNC 2019) បានចាប់ផ្តើមដំណើរការហើយ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ដោយមិនខុសពីអ្វីដែលរំពឹងទុក នោះគឺម្ចាស់អាជីវកម្ម ទាំងក្នុង និងក្រៅប្រទេស ប្រមាណជាង ៥០០នាក់ បានធ្វើការចូលរួម យ៉ាងច្រើនកុះករ នាសាលផ្សារទំនើបអ៊ីអន សែន សុខ ។

ជាការពិតណាស់ BNI Cambodia National Conference 2019 ជាកម្មវិធីប្រចាំឆ្នាំមួយ ដែលត្រូវបាន BNI Cambodia រៀបចំប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីសមាជិក សមាជិកា រាប់រយនាក់ ព្រមទាំងសមាជិក នៃ BNI តាមបណ្តាលប្រទេសមួយចំនួន ក៏ត្រូវបានអញ្ញើញចូលរួមផងដែរ ។ គោលដៅចំបង របស់កម្មវិធី ដ៏វិសេសវិសាលនេះ ធ្វើឡើង សម្រាប់ផ្តល់ឱកាស ដល់ម្ចាស់អាជិវកម្ម អាចបង្ហាញវត្តមានរបស់ខ្លួន ទៅកាន់សហគមន៍ អោយបានច្រើនជាងមុន និងអាចបង្កើនទំនាក់ទំនង សម្រាប់ពង្រីកដៃគូរអាជីវកម្មផ្សេងៗ ជាមួយអាជីវកម្មរបស់ខ្លួន ជាពិសេសទៀតនោះ កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រ ពីគន្លឹះ និងទ្រឹស្តី ធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្ម របស់អស់លោកអ្នក កាន់តែមានភាពជោគជ័យ បន្ថែមទៀត ជាមួយ BNI ដែលបានផ្សាភ្ជាប់អាជីវកម្មរបស់អ្នក ជាមួយសមាជិក លើសពី៦០០នាក់ និងអ្នកដឹកនាំ ជាច្រើនរូបទៀត មកពីបណ្តាលប្រទេសផ្សេងៗ៕

Facebook Comments

To Top