សុខភាព

ដូង ជាថ្នាំព្យាបាល ជំងឺ៨មុខ

ផ្លែដូង គឺជាប្រភេទផ្លែឈើ មានសារប្រយោជន៍ណាស់ ក្នុងជីវភាពរស់នៅរបស់យើងរាល់គ្នា។ ម្យ៉ាងទៀតវាក៏ជាប្រភេទផ្លែឈើ ដែលគេយកមកធ្វើជាថ្នាំ សម្រាប់ព្យាបាលជំងឺថែមទៀតផងដែរ។

តាមការវិភាគ របស់អ្នកវិទ្យាសាស្រ្តសាច់ដូង និងទឹកដូងរួមផ្សំ ទៅដោយជីវជាតិ ជាច្រើនមុខមានៈ ជីវជាតិ គ្លុយកូស Fructose Saccharose សារជាតិបំប៉ន ជាតិប្រូតេអ៊ីន ជីវជាតិក្នុងពពួក B ជីវជាតិ C សារជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមជាដើម។

កម្រិតជាប៉ូតាស្យូម និងម៉ាញ៉េស្យូម ក្នុងទឹកដូង មានយ៉ាងច្រើន។ ទឹកដូងអាចប្រើប្រាស់ ជាភេសជ្ជៈបំប៉នកម្លាំង អាចព្យាបាលនូវរោគខ្វះជាតិទឹក និងជួយធ្វើឲ្យមានលំនឹងនូវធាតុ Electrolysis ក្នុងរាងកាយមនុស្ស។ សាច់ដូងខ្ចីមានសារជាតិបំប៉នយ៉ាងច្រើន ព្រមទាំងជាតិប្រូតេអ៊ីន ដែលផ្លែឈើដទៃទៀត មិនអាចយកមកប្រៀបផ្ទឹមបាន។

ជាមួយគ្នានេះដែរ យោងទៅតាមការស្រាវជ្រាវ របស់វេជ្ជសាស្រ្តបុរាណចិន បានឲ្យដឹងថា ផ្លែដូងអាចព្យាបាលនូវជំងឺក្អួតឈាម រារាំងនូវការឡើងកំដៅ ថ្នាំប៉ូវ ព្យាបាលរោគពោះធំ ស្បែកលឿងរបស់កូនក្មេង ថ្នាំបញ្ចុះព្រូន រោគស្លេកស្លាំង ជាដើម។

ដោយឡែកយោងទៅតាម ការស្រាវជ្រាវបច្ចុប្បន្នបានឲ្យដឹងថា ដូងមានរសជាតិឆ្ងាញ់ ជួយរំងាប់មេរោគ។ ម្យ៉ាងវិញទៀត ដូងអាចប្រើសម្រាប់ព្យាបាលជំងឺក្តៅក្នុង ស្រេកទឹក មិនសូវនោម ជំងឺបណ្តាលមកពីពពួក បរាសិតនៅក្នុងពោះវៀន រលាកក្រពះ រលាកស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ការបរិភោគសាច់ដូង អាចជួយឲ្យស្បែកម៉ដ្ឋល្អ និងរោមចិញ្ចើមដុះ៕

ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top