អន្តរជាតិ

Apple និយាយថា ការស្នើសុំពន្ធ របស់អាមេរិក ដោយគ្មានឈ្មោះទូរស័ព្ទ iPhone ខណៈ Apple Watch នឹងរងប៉ះពាល់ដោយពន្ធគយ

សេនហ្វ្រេនស៊ីស្កូ៖ ផលិតផលរបស់ក្រុមហ៊ុន Apple Inc រួមទាំងWatch របស់ខ្លួនទំនងជានឹងត្រូវបាន វាយប្រហារដោយ ពន្ធគយសហរដ្ឋអាមេរិក ក្រោយក្រុមហ៊ុននេះ បានប្រាប់មន្រ្តីពាណិជ្ជកម្ម អាមេរិក ប៉ុន្តែវាមិនបានដាក់ឈ្មោះទូរស័ព្ទ iPhone ក្នុងចំណោមផលិតផល ដែលទទួលរងផលប៉ះពាល់នោះទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ ។

យោងតាមលិខិតមួយ ដែលមិនបានចុះហត្ថលេខា ដែលក្រុមហ៊ុនបានដាក់ ទៅកាន់មន្ត្រីអាមេរិកថា កាសស្តាប់ត្រចៀក AirPods មួយចំនួនរបស់ Beats នៃក្រុមហ៊ុន Apple និងSpeaker ថ្មីរបស់ HomePod ក៏ប្រឈមនឹងការយកពន្ធ ដែលជាផ្នែកមួយ នៃការស្នើពន្ធចំនួន១០ភាគរយ លើទំនិញរបស់ចិន ដែលមានតម្លៃ២០០ ពាន់លានដុល្លារ ។

ក្រុមហ៊ុន Apple បាននិយាយនៅក្នុង លិខិតនោះថា “ការព្រួយបារម្ភរបស់យើង ចំពោះពន្ធគយទាំងនេះគឺថា សហរដ្ឋអាមេរិក នឹងទទួលរងផលប៉ះពាល់ ខ្លាំងបំផុត ហើយវានឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង របស់អាមេរិកទាប ហើយតម្លៃកាន់តែខ្ពស់ សម្រាប់អ្នកប្រើប្រាស់អាមេរិក” ។

ក្រុមហ៊ុន Apple មិនបានឆ្លើយតប ទៅនឹងសំណើសុំយោបល់ថា លិខិតនេះមិនបាននិយាយពីទូរស័ព្ទ iPhone ដែលមានចំនួនប្រហែល២ ភាគ៣ នៃប្រាក់ចំណូល ២២៩ពាន់លានដុល្លារ របស់ខ្លួន នៅក្នុងឆ្នាំសារពើពន្ធថ្មីបំផុត របស់ខ្លួន ក្នុងនោះ Apple Watch ហាក់ដូចជាត្រូវបាន រងប៉ះពាល់ ដោយពន្ធគយ៕

ដោយ៖លី ភីលីព

Facebook Comments

To Top