នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ រកមិនទាន់ឃើញឯកសារ បញ្ជាក់ថាកម្ពុជា ជិតចូលពណ៌ខ្មៅ អំពីការលាងលុយកខ្វក់

ភ្នំពេញ ៖ ក្រោយពីអង្គការអន្ដរជាតិ បានចាត់ទុកកម្ពុជាថា ជាពណ៌ប្រផេះ និងជិតចូលពណ៌ខ្មៅ អំពីការលាងលុយកខ្វក់នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា កម្ពុជារកមិនទាន់រកឃើញឯកសារណាមួយបញ្ជាក់ពីការពិត ដូចការចោទកាន់របស់អង្គការអន្ដរជាតិឡើយ។

ក្នុងវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្ដេច ស ខេង បានអំពាវនាវឲ្យភាគី ពាក់ព័ន្ធត្រូវប្រយុទ្ធប្រឆាំបទល្មើស លាងលុយនៅកម្ពុជា ព្រោះលុយខ្មៅនេះ គេអាចយកទៅប្រព្រឹត្តិបទល្មើសផ្សេងៗបាន ដូចជា ទិញអាវុធ ដើម្បីធ្វើអំពើភេវកម្ម ។

សម្ដេចបានថ្លែងថា “ឥឡូវនេះគេថាកម្ពុជា ជាប្រទេសឃ្លាំមើលហើយ ពណ៌ប្រផេះ ឃ្លាំមើល អំពីការលាងលុយ។ ប្រសិនបើវាចូលទៅខ្មៅ វានឹងបំផ្លាញ កិត្តិយសមុខមាត់កម្ពុជា ហើយប្រព័ន្ធធានាគារ រចនាសម្ព័ន្ធធានាគារ របស់យើង ទាំងរដ្ឋ និងឯកជន គឺទៅទាំងហ្នឹង”។

រដ្ឋមន្ដ្រីមហាផ្ទៃបន្ថែមថា “គ្រាន់តែជំហានដំបូងយើងរឹបអូសមកទុក មិនមែនទាន់វិនិច្ឆ័យជាក់លាក់ថា ហ្នឹងវាខ្មៅ ឬវា ស ទេ។ ក៏ប៉ុន្ដែចាំបាច់រកឯកសារបញ្ជាក់ គឺថាជំហានដំបូង យើងរកមើលមិនឃើញឯកសារ ដូច្នេះត្រូវរឹកអូសមកទុកសិន ទុកនៅធានាគារសិន នៅពេលដែលយើងរកឃើញថា វាខ្មៅ អាហ្នឹងគឺយើងអនុវត្តន៍តាមច្បាប់ ស្ដីពីការសម្អាតប្រាក់នេះឲ្យបានត្រឹមត្រូវ ហើយបើយើងរកឃើញវាមិនខ្មៅទេ ក៏យើងអនុវត្តន៍តាមច្បាប់ជាធរមានដែរ ត្រូវប្រគល់ឲ្យម្ចាស់ដើមវិញ”៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top