ព័ត៌មានជាតិ

កម្រងរូបភាព៖ ក្រោមកិច្ចការសន្តិសុខ និងសុវត្ថិភាព ពីអ.ហ រាជធានី “ប្រជាជន កំពុងសម្រាន្តលង់លក់ ក្នុងគេហដ្ឋាន”

ភ្នំពេញ៖ កម្រងរូបភាព សកម្មភាពកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ថ្ងៃអង្គារ៍ ទី២៧ ខែសីហា ឆ្នាំ២០១៩ ។

-សកម្មភាពកម្លាំងតាមបណ្តាលមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចជាកម្លាំងក្នុងទីបញ្ជាការ ក្រោកពីព្រលឹម រួសរាន់ងូចទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ ជួយសំរួលចរាចរសិស្សានុសិស្សឆ្លងផ្លូវ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។ ដោយឡែកកម្លាំងអន្តរាគមន៍ ក៏បាននាំគ្នារើសសំរាមតាមគោលដៅ ដើម្បីអោយបរិស្ថានល្អ។

-កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ និងខណ្ឌដង្កោ បានមកចូលរួមហ្វឹកហ្វឺនបំប៉ន ខ្លឹមសារមេរៀន​ លំហាត់​របៀបប្រជុំ​ជួរ​ទ័ព​ នឹងរៀនអំពីពិធីសង្គ្រោះបឋមជួយ ជនរងគ្រោះដោយលង់ទឹក ។

– ក្រៅពីបេសកកម្មការងាររបស់កម្លាំង ក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរជូន បងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងសម្រាន្តលង់លក់ ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ​៕

(រូបភាពFacebook អ.ហ រាជធានីភ្នំពេញ)

Facebook Comments

To Top