តារា

នៅសូនីតាថា ត្រូវចេះបត់បែនទៅតាមវ័យព្រោះជារឿងសម័យនេះ ប្រើប្រាស់សំឡេងផ្ទាល់

តារាសម្តែងស្រីកូនមួយ អ្នកនាង នៅ សូនីតា ចេញឈុតដែលសម្តែងក្នុងភាពយន្តភាគបែបមនោសញ្ចេត នាស៊ីជម្រៅមួយគឺរឿង”រៃមាស” គឺត្រូវមានការបត់បែនច្រើនទៅតាមវ័យ ព្រោះជារឿងដែលប្រើប្រាស់សំឡេងផ្ទាល់ ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ត ។

តារាសម្តែងស្រីកូនមួយ អ្នកនាង នៅ សូនីតា និងតារាប្រុសយ៉ែម សំអូន បានលេចមុខក្នុងភាពយន្តភាគបែបមនោសញ្ចេតនាស៊ីជម្រៅមួយគឺរឿង”រៃមាស” ដែលជាភាពយន្ត ឆ្លុះបញ្ចាំងពីជិវិតពិតនេះត្រូវបានគេរំពឹងទុកថាអាចនឹងទាក់ចិត្តអ្នកទស្សនាបានច្រើនស្របពេលដែលភាពយន្តថ្មីនេះត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍Town ក្នុងពេលឆាប់ៗនេះ។

តារាសម្តែង នៅ សូនីតា វិញបានលើកឡើងថា នាងសម្តែងជាតួអង្គនាងរៃមាស ដែលសម្តែងវ័យជាយុវវ័យផង វ័យកណ្តាលផង និងវ័យចំណាស់ផង។រឿងនេះក៏បានឆ្លុះបញ្ចាំងពី ជីវិតស្នេហាយុវវ័យ ដែលរត់ចុះចោលផ្ទះទៅតាមសង្សារ ហើយត្រូវបានសង្សារបោះបង់ចោល រហូតជីវិតជួបស្នេហាថ្មី និងក្លាយជាតារាចម្រៀងល្បីឈ្មោះ។

អ្នកនាងថា ឈុតដែលសម្តែងគឺត្រូវមានការបត់បែនច្រើនទៅតាមវ័យព្រោះជារឿងដែលប្រើប្រាស់សំឡេងផ្ទាល់ ។ តារាស្រីរូបនេះស្នើឲ្យមានការចូលរួមគាំទ្រលើស្នាដៃ ភាពយន្តភាគខ្មែរថ្មីមួយនេះគ្រាដែលត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍Town Full HD ក្នុងពេលដ៏ខ្លីខាងមុខ។

ការបញ្ចេញឈុតខ្លី(Trailer) ភ្លាមៗលើបណ្តាញសង្គម រឿង”រៃមាស” អាចទាក់ទាញអ្នកនិយមទស្សនាភាពយន្តភាគខ្មែរបានច្រើនព្រោះតែជាស្នាដៃ ដែលដឹកនាំដោយផលិតករ ល្បីឈ្មោះអ្នកស្រីពាន់ ភួងបុប្ផា។ ក្រៅពីនេះមានការចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា លោក យ៉ែម សំអូន អ្នកនាង នៅ សូនីតា លោក អ៊ុន សុធា កញ្ញា ឌុច លីដា និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបនេះ។

ឈុតឆាកខ្លីដែលត្រូវបានបញ្ជេញ បានបង្ហាញពីរឿងរ៉ាវគ្រួសារ និងស្នេហាដ៏ស្មុកស្មាញ និងបានឆ្លុះបញ្ចាំងពីបញ្ហាដែលគ្រួសារមួយចំនួន ក្នុងសង្គមបច្ចុប្បន្នកំពុងជួបប្រទះ។ មិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទលម្អិត នៃការចាប់បញ្ចាំងជាផ្លូវការនៅឡើយនៅលើកញ្ចក់ទូរទស្សន៍ ។

ទោះជាយ៉ាងណាគេដឹងថា ភាពយន្តនេះឆ្លងកាត់ការផលិតយ៉ាងសម្រិតសម្រាំងអស់រយៈពេលជាច្រើនខែកន្លងមកហើយ៕

ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top