អន្តរជាតិ

លោក ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ខ្វែងគំនិតគ្នា ស្តីពីការបាញ់ មីស៊ីលកូរ៉េខាងជើង

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការខ្វែងគំនិតគ្នា ជុំវិញភាពធ្ងន់ធ្ងរ នៃការបាញ់តេស្តមីស៊ីល វាយប្រហារក្នុងរយៈចម្ងាយខ្លី ជាបន្តបន្ទាប់របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

លោក ត្រាំ ដែលតែងតែឲ្យតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននោះ បានមានប្រសាសន៍ថា ការបាញ់តេស្តមីស៊ីលទាំងនោះ មិនបានបំពានដល់កិច្ចព្រមព្រៀង ហើយក៏ស្របទៅនឹងអ្វី ដែលប្រទេសដទៃផ្សេងទៀត កំពុងតែធ្វើផងដែរ ប៉ុន្តែ លោក អាបេ និយាយថា ការបាញ់តេស្តនោះ គឺបំពានសេចក្តីសម្រេចអង្គការសហប្រជាជាតិ។

នៅពេលត្រូវគេចោទសួរជាសំនួរថា លោកមានក្តីព្រួយបារម្ភ ចំពោះការបាញ់តេស្តមីស៊ីលកូរ៉េខាងជើងថ្មីនេះដែរទេនោះ លោក ត្រាំតាមសេចក្តីរាយការណ៍ បានធ្វើការឆ្លើយតបវិញយ៉ាងដូច្នេះថា “ខ្ញុំមិនសប្បាយចិត្តចំពោះវា ប៉ុន្តែជាថ្មីម្តងទៀត គាត់មិនបានបំពានដល់កិច្ចព្រមព្រៀងនោះទេ”៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top