សន្តិសុខ និង សង្គម

ពុទ្ធោអើយ! រថយន្តក្រុងដឹកមនុស្សជាង៤០នាក់ ពេលចុះពីលើភ្នំ ជាន់ហ្វាំងមិនស៊ី

ភ្នំពេញ៖ រន្ធត់ចិត្តណាស់ រថយន្តក្រុង៤៥កៅអី ស្លាកលេខភ្នំពេញ 3B -1583 ពណ៌ខៀវលាយស១គ្រឿង ចុះពីលើភ្នំព្រំដែនថៃ ច្រកអន្តរជាតិជាំស្រងាំខណៈចុះពីលើភ្នំវិញ ស្រាប់តែចាប់ហ្វាំងមិនស៊ី ដាក់រឺដោះលេខក៍មិនចូលធ្វើឲ្យមនុស្សក្នុងឡានពេញជាង៤០នាក់ ក្មេងចាស់ ប្រុសស្រី ភ័យលស់ព្រលឹង។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៤និង២០នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ចំនុចឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ពិតជាសំណាងល្អដែលអ្នកបើកបរមានភាពវ័យឆ្លាត់ រកវិធី ធ្វើយ៉ាងណា សាងលេខ ២ និងបើកចុះមកកៀនិងបង្កាន់ដៃដែកអមផ្លូវរហូតជិត៤គីឡូម៉ែត្រ ទើបឈប់តែម្តង។ ករណីនេះ មិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់អីនោះទេ ប៉ុន្តែមនុស្សដែលកំពុងជិះក្នុងរថយន្តមិនភ័យលួសព្រលឹងយ៉ាងណាទេ ប្រាកដជាបន់ស្រន់អស់ទេវតា ព្រៃភ្នំហើយ ៕

Facebook Comments

To Top