អត្ថបទពាណិជ្ជកម្ម

តោះ! ទៅគាំទ្រ កម្ពុជា ប៉ះហុងកុង ក្នុងវគ្គជម្រុះ ដើម្បីទៅកាន់ World Cup 2022 ជាមួយភេសជ្ជៈប៉ូវកម្លាំង Wurkz

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងបើកស្វាគមន៍អ្នកគាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលជួបប្រកួតជាមួយក្រុមហុងកុង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាចតទៅ ក្នុងជុំទី២ នៃការប្រកួតជម្រុះ សម្រាប់ទៅប្រកួតយកពានរង្វាន់បាល់ទាត់ ពិភពលោក ២០២២នៅកាតា ។

ក្នុងនាមជាអ្នកឧបត្ថម្ភ ដល់ការប្រកួតវគ្គជម្រុះ ពានរង្វាន់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) សូមអញ្ជើញអ្នកគាំទ្រ ទៅចូលរួមស្រែកហ៊ោ ជាកម្លាំងចិត្តដល់ក្រុមគោព្រៃកម្ពុជា ទាំងអស់គ្នា ។
គួររម្លឹងថា ការឡើងមកប្រកួត ក្នុងជុំទី២បាន បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ទាំងពីរជើង ដោយលទ្ធផល ២—០ និង ១—២ ក្នុងជុំទី១។ ក្នុងជុំទី២នេះ កម្ពុជា ស្ថិតនៅក្នុងពូល C ដែលមាន ហុងកុង ប៉ារែន អីរ៉ាក់ និង អីរ៉ង់៕

Facebook Comments

To Top