អត្ថបទពាណិជ្ជកម្ម

WING និង Pepsi ចុះ MOU ក្នុងការទូទាត់ សាច់ប្រាក់ ពីការឈ្នះរង្វាន់ កម្មវិធី Pepsi Rewards App

ភ្នំពេញ ៖ Pepsi បានផ្តល់ភាពសប្បាយរីករាយ ដល់អតិថិជន ពិសេសយុវវ័យ នូវរង្វាន់ដ៏អស្ចារ្យយ៉ាងច្រើន សន្ធឹកសន្ធាប់ មកតាមរយៈកម្មវិធី Pepsi Rewards App ។
ដើម្បីឈ្នះរង្វាន់ លោកអ្នក គ្រាន់តែ ដោនឡោត តាមរយះ App Store និង Google Play កម្មវិធី Pepsi Rewards Appនេះ គឺជាកម្មវធី បែបទាន់សម័យ អតិថិជន អាចទទួលបានរង្វាន់យ៉ាងងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនទៀត ។ ដោយគ្រាន់តែ អតិថិជន ញាំភេសជ្ជៈ Pepsi Pepsi Twist, Mirinda Orange , Mirinda Strawberry, Mirinda Green Cream និង 7UP រកមើលលេខកូដ១០ខ្ទង់ក្នុងក្រវិលកំប៉ុង ហើយបញ្ចូលទៅក្នុងកម្មវិធី Pepsi Rewards App នោះអតិថិជននឹងឈ្នះបានពិន្ទុរជាច្រើន ហើយគ្រប់កំប៉ុងសុទ្ធតែមានពិន្ទុរ និងអតិថិជនអាចយកពិន្ទុរទាំងនោះ ប្តូរយកជាសាច់ប្រាក់នៅតាមភ្នាក់ងារ WING និង ចាយនៅតាមដៃគូរសហការណ៍របស់ WING ដែលមានទូទាំងប្រទេស ជាង ១ ម៉ឺនសាខា ។ ក្រៅពីសាច់ប្រាក់អតិថិជនក៏អាចប្តូរជារង្វាន់ផ្សេងៗដែលមានក្នុង Pepsi Rewards App ។ រឺតតែអស្ចារ្យជាងនេះទៅទៀតគ្រន់តែដោនឡោត Pepsi Rewards App អតិថិជននឹងអាចចូលការឈ្នះរង្វាន់រង្វាន់រៀងរាល់ខែ តាមរយៈការចាប់ឆ្នោត នឹងប្រកាសលើទំព័រFacebook Pepsi ។ ដែលរង្វាន់មានដូចជា ម៉ូតូ និងទូស័ព្ទចែកជូនអតិថិជន Pepsi ។

នៅក្នុង កម្មវិធីចុះMOU រវាងWING និង Pepsi នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cambrew មានប្រសាសន៍ថា៖ យើងពិតជាមានកិត្តិយស និងសប្បាយរីករាយយ៉ាងខ្លាំង នាឳកាសការដាក់សម្ពោធឲ្យដំណើរការ ជាផ្លូវការនូវកម្មវិធី Pepsi Rewards App នាពេលនេះ។ App នេះ ត្រូវបានបង្កើតឡើង ដើម្បីជាការឆ្លើយតបទៅចំពោះអតិថិជន ដែលតែងតែផ្តល់ការគាំទ្រ ចំពោះភេសជ្ជៈ Pepsi ដោយការផ្តល់ជូននូវភាពសប្បាយ រីករាយដល់អតិថិជន របស់យើងតាមរយៈការផ្តល់ជារង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

នឹងអគុណដល់ដៃគូ សហការដែលមិនអាចខ្វះ បានសម្រាប់កម្មវិធីមួយនេះអាចដំណើរ ទៅបាននាថ្ងៃនេះគឺ ក្រុមហ៊ុន WING និង អគុណសម្រាប់ភាពជឿជាក់ និងការផ្តល់នូវកិច្ចសហប្រតិបត្តិការ របស់ អតិថិជន ជាមួយនឹងក្រុមហ៊ុនភេសជ្ជៈអង្គរ ដ៏យូរអង្វែងមួយនេះ បានធ្វើ ឱ្យយើងទទួលបាននូវ ភាព ជោគជ័យ។

នាឱកាសដ៏សែនរីករាយនោះ លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុន Wing ក៏បានលើកឡើងដែរថា៖ ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ នៃការដាក់ឲ្យដំណើរការPepsi Rewards App នាឱកាសនេះ និងអបអរសាទរចំពោះភាព ជោគជ័យថ្មីមួយទៀត របស់ក្រុមហ៊ុនភេសជ្ជៈអង្គរដែលតែងតែ ផ្តល់នូវការតបស្នងចំពោះអតិថិជនរបស់ខ្លួន ដែលបាននឹងកំពុងគាំទ្រ រាល់ផលិតផល របស់ក្រុមហ៊ុន។ Wing នឹងបន្តការប្តេជ្ញាសហការយ៉ាងល្អជិតស្និទ្ធបំផុត ជាមួយក្រុមនឹងហ៊ុនភេសជ្ជៈអង្គរ ក្នុងគោលបំណងបម្រើជូន ក៏ដូចជាបំពេញតម្រូវការ របស់អតិថិជន និង ដើម្បីភាពជោគជ័យក្នុងអាជីវកម្មទាំងអស់គ្នា៕

Facebook Comments

To Top